ក្រុមហ៊ុន TODAY internet បានចូលរួមចុះចែកសម្ភារៈសិក្សាដល់សិស្សដែលមាន ជីវភាពខ្វះខាត ប្រមាណជាង ១៧០នាក់ នៅសាលាបឋមសិក្សាស្រែកិន ដែលស្ថិតក្នុង ខេត្តកំពង់ស្ពឺ

កាលពីពេលថ្មីៗនេះ ​ក្រុមការងាររបស់ក្រុមហ៊ុន TODAY ​internet បានចូលរួមចុះចែកសម្ភារៈសិក្សាដល់សិស្សដែលមានជីវភាពខ្វះខាតប្រមាណជាង ១៧០នាក់ នៅសាលាបឋមសិក្សា

ស្រែកិនដែលស្ថិតនៅក្នុង ​ភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ​ក្រោមកម្មវិធី TODAY Foundation។ នេះគឺជាសកម្មភាពមួយដែលក្រុមហ៊ុ​​ន ​TODAY ​internet

តែងតែធ្វើកន្លងមក និងយកចិត្តទុកដាក់បំផុតចំពោះការចូលរួួមចំណែកសង្គមមួយនេះ។ កម្មវិធីចូលរួមចំណែកសង្គមរបស់ក្រុមហ៊ុន TODAY internet ដែលមានឈ្មោះថា TODAY Foundation ត្រូវបានផ្តួចផ្តើមឡើងដើម្បីជាការតបស្នងវិញដល់សង្គម និងរួមចំណែកជួយដល់វិស័យអប់រំ វិស័យសុខាភិបាល និងមនុស្សចាស់ជរាដែលជួបការលំបាក។ នាពេលកន្លងមកក្រុមហ៊ុនបានចូលរួមចំណែកជាច្រើនដើម្បីជួយដល់សាលារៀន និងសិស្សានុសិស្សដែលខ្វះខាត​ ផ្តល់ជូនសេវាអុីនធឺណិតប្រើប្រាស់ដោយឥតគិតថ្លៃដល់បណ្តាលវិទ្យាល័យទាំងក្នុងរាជធានីភ្នំពេញក៏ដូចជាតាមបណ្តាលខេត្ត ផ្តល់ជូនសេវាអុីនធឺណិតដោយ

ឥតគិតថ្លៃជូនដល់មន្ទីពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាបផងដែរ។  សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Hotline Number 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ today.com.kh។  សម្រួលផ្សាយដោយ   ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង