លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច
លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារក៏បានបានលើកទឹកចិត្ត និងជំរុញចលនានៃការដាំដុះបន្លែ និងគិតគូរលើការគាំទ្របច្ចេកទេស ហេដ្ឋរចនាសម្ព័ន្ធទ្រទ្រង់ ការកែលម្អគុណភាពដី និងការប្រើប្រាស់ដីឱ្យអស់សក្តានុពលសេដ្ឋកិច្ចនៅតាមសាលារៀន និងសហគមន៍កសិកម្មដើម្បីបណ្តុះស្មារតី និងការផ្លាស់ប្តូរទម្លាប់របស់សិស្ស និងអ្នកស្រុក ឱ្យមានបំណិនជីវិត និងភាពឧស្សាព្យយាម សំដៅប្រែក្លាយជីវភាពសហគមន៍មូលដ្ឋាន និងបង្កើនផលិតភាពនៃការនាំចេញនៅហ្នឹងកន្លែង៕
#កអក
#ករសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC