ថ្ងៃនេះ​ ថៃបន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ចំនួន​១,៤៥៨​ករណី​ទៀត ​និង​ស្លាប់​២​នាក់

​TNM(បាងកក) ៖ មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព Covid-19 (CCSA) នៅ​ថ្ងៃ​ពុធ​នេះ​បាន​រាយការណ៍​ថា​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ១.៤៥៨​ករណី​បន្ថែមទៀត និង​មាន​អ្នកស្លាប់​ថ្មី​ចំនួន​២​នាក់​ទៀត​ដែល​នាំឱ្យមាន​អ្នកស្លាប់​សរុប​ដោយ​កូ​វីដ​១៩​នៅក្នុង​ប្រទេស​ថៃ​កើនឡើង​ដល់១១០ នាក់​។​

​អ្នកស្លាប់​ថ្មី​២​នាក់​គឺជា​ជនជាតិ​ថៃ រួមមាន​ស្ត្រី​អាយុ​៥៦ ឆ្នាំ​រស់នៅ​ទីក្រុង​បាងកក​និង​បុរស​អាយុ ៣២ ឆ្នាំ​នៅរស់​នៅ​ខេត្ត​ណុន​ថា​បុរី​។​

​ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ទាំង​១,៤៥៨​នាក់​ខាងលើនេះ​០៤​នាក់​ជា​ករណី​នាំចូល​មកពី​ក្រៅប្រទេស​, ៣៦៥​នាក់​រកឃើញ​នៅ​ទីក្រុង​បាងកក​, ១៣៤​នាក់​នៅ​ខេត្ត​ឈៀង​ម៉ៃ​, ៨០​នាក់​នៅ​ខេត្ត​ឈុន​បុរី និង ៦៩​នាក់​នៅ​ខេត្ត​ណុន​បូរី ។ ទន្ទឹមនឹង​នេះដែរ​មាន​អ្នកជំងឺ​ចំនួន​៤១៣​នាក់​ត្រូវបាន​អនុញ្ញាតឱ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ​បន្ទាប់ពី​ព្យាបាល​ជាសះស្បើយ​។​

សូមជម្រាបថា គិត​ត្រឹម​ថ្ងៃ​ពុធ​នេះ ប្រទេស​ថៃ​មាន​ករណី​ឆ្លង COVID-19 សរុប ៤៦,៦៤៣​ករណី ក្នុងនោះ​មាន​អ្នកស្លាប់​សរុប ១១០​នាក់ និង​ជាសះស្បើយ​ឡើងវិញ ២៩,៣៧១​នាក់ ខណៈ​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល នៅតាម​មន្ទីរពេទ្យ​នានា បាន​កើនឡើង​រហូតដល់ ១៧,១៦២​នាក់​៕

អត្ថបទដែលជាប់ទាក់ទង