ក្រុមហ៊ុន TODAY internet បានចូលរួមចុះចែកនូវសម្ភារៈប្រើប្រាស់ ថវិកា និងអង្ករជូនដល់មនុស្សចាស់ដែលមានជីវភាពខ្វះខាតរស់នៅក្នុងតំបន់ជីផាត ខេត្តកោះកុង

កាលពីពេលថ្មីៗនេះ​ក្រុមការងាររបស់ក្រុមហ៊ុន TODAY​ internet បានចូលរួមចុះចែកនូវសម្ភារៈ
ប្រើប្រាស់ ថវិកា ​និងអង្ករជូនដល់មនុស្សចាស់ដែលមានជីវភាពខ្វះខាតរស់នៅក្នុងភូមិជាំស្លា ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ដើម្បីជាផ្នែកមួយជួយដោះស្រាយការលំបាក

បានមួយចំនួន។​ នេះគឺជាសកម្មភាពមួយដែលក្រុមហ៊ុ​​ន ​TODAY ​internet តែងតែធ្វើកន្លងមក  និងយកចិត្តទុកដាក់បំផុតចំពោះការចូលរួួមចំណែកសង្គមមួយនេះ។  ក្នុងនោះផងដែរក្រុមការងារក៏បានក្រើនរំលឹកដល់លោកតា​លោកយាយអោយយកចិត្ត

ទុកដាក់ និងថែរក្សាសុខភាពអោយបានដិតដល់ជាពិសេសក្នុងរដូវចុះត្រជាក់នេះ។  កម្មវិធីចូលរួមចំណែកសង្គមរបស់ក្រុមហ៊ុន TODAY internet ដែលមានឈ្មោះថា TODAY CSR ត្រូវបានផ្តួចផ្តើមឡើងដើម្បីជាការតបស្នងវិញដល់សង្គម និងរួមចំណែកជួយដល់វិស័យអប់រំ វិស័យសុខាភិបាល និងមនុស្សចាស់ជរាដែលជួបការលំបាក។ នាពេលកន្លងមកក្រុមហ៊ុន បានចូលរួមចំណេកជាច្រើនដើម្បីជួយដល់សាលារៀននិងសិស្សានុសិស្សដែលខ្វះខាត ផ្តល់ជូនសេវាអុីនធឺណិតប្រើប្រាស់ដោយឥតគិតថ្លៃដល់បណ្តាលវិទ្យាល័យទាំងក្នុងរាជធានីភ្នំពេញក៏ដូចជាតាមបណ្តាលខេត្ត ផ្តល់ជូនសេវាអុីនធឺណិតដោយឥតគិតថ្លៃជូនដល់មន្ទីពេទ្យ គន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាបផងដែរ។  សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Hotline Number 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ today.com.kh។   សម្រួលផ្សាយដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង