ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងសម្របសម្រួលស្វែងរដំណោះស្រាយជាបន្តបន្ទាប់ជាមួយភាគីពាក់ព័ន្ធ ករណីគម្រោងដីឡូត៍ ភូមិមរតកថ្មស មានទីតាំងស្ថិតនៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដោយក្រសួងបានដាក់ចេញនូវគោលការណ៍ចំនួន២

ខេត្តស្វាយរៀង ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងសម្របសម្រួលស្វែងរដំណោះស្រាយជាបន្តបន្ទាប់ជាមួយភាគីពាក់ព័ន្ធ ករណីគម្រោងដីឡូត៍ ភូមិមរតកថ្មស មានទីតាំងស្ថិតនៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដោយក្រសួងបានដាក់ចេញនូវគោលការណ៍ចំនួន២។
ក្រសួង បានដាក់ចេញនូវគោលការណ៍មួយចំនួនដូចខាងក្រោម៖
១. សូមអតិថិជនដែលបង់ប្រាក់តាមដំណាក់កាល ឬបង់រំលស់ប្រចាំខែ ផ្អាកការបង់ប្រាក់ជូនក្រុមហ៊ុនភូមិមរតក ដែលស្ថិតនៅទីតាំងខាងលើ ជាបណ្តោះអាសន្នសិន និងរង់ចាំការជូនដំណឹងជាថ្មីម្តងទៀតពីក្រសួង ដ.ន.ស.។
២. សូមអញ្ជើញអតិថិជនដែលបានបង់ប្រាក់គ្រប់ចំនួន ១០០% និងអតិថិជនដែលកំពុងបង់ប្រាក់តាមដំណាក់កាល ឬបង់រំលស់ប្រចាំខែ នៅក្នុងគម្រោងដីឡូត៍ ភូមិមរតកថ្មស ទីតាំងខាងលើ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យ ជាមួយក្រុមការងារ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយភ្ជាប់ឯកសារសំខាន់ៗ ដូចមានក្នុងសេចក្តីជូនដំណឹងខាងលើ​ នៅរៀងរាល់ម៉ោងធ្វើការ។
ទីតាំង៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង។
#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បងទន្លេសាប #ដោះស្រាយវិវាទបុរី​ #កអក
#ករសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC

អត្ថបទដែលជាប់ទាក់ទង