ករណីមេឃុំសន្លុងលក់ដីអាករឃុំឲ្យទៅឧកញ៉ា ចាប ហុងលី បានលុយជិត ២០ម៉ឺនដុល្លារ តែការបំភ្លឺរបស់ឃុំថាលក់បានលុយតែ ១២ម៉ឺនដុល្លារ ហើយលុយនោះយកទៅសាងសង់ខ្លោងទ្វារសាលារៀន ទាំងដែលថវិកាមួយចំនួនជាជំនួយរបស់គណៈពង្រឹង រួមទាំងសប្បុរសជន!

ខេត្តកណ្តាល៖ ក្រោយពីផ្ទុះរឿងដែលប្រជាពលរដ្ឋស្ទើតែមួយឃុំ ស្រុក រួមទាំងមហាជនបានដឹងតាមការផ្សាយរបស់សារព័ត៌មានទៀត ពីការយកដីអាករឃុំសន្លុង នៃស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល លក់ទៅឲ្យឧកញ៉ា ចាប ហុងលី បានលុយជិត ២០ម៉ឺនដុល្លារអាមេរិក។

ក្រោយពីមានការផ្សព្វផ្សាយព័ត៌មាននេះជាច្រើន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលឃុំសន្លុងបានធ្វើការបំភ្លឺពីការលក់ដីអាករឃុំនេះចំនួន៥ចំនុចថា៖ រដ្ឋបាលឃុំពិតជាបានលក់ដីអាករឃុំទំហំ ៣ហិកតាកន្លះឲ្យទៅឧកញ៉ា ចាប ហុងលី បានចំនួន ១២ម៉ឺនដុល្លារ តែប្រភពច្បាស់ការបានឲ្យដឹងថាដីអាករនេះគឺលក់បានក្នុង១ហិកតាចំនួន ៥ម៉ឺនដុល្លារ ស្មើ ១៧ម៉ឺន ៥ពាន់ដុល្លារ ឯណោះ។ដោយថវិកាដែលបានពីការលក់នោះគឺយកទៅធ្វើលូរំដោះទឹកភ្លៀងចំនួន៣ខ្សែ ដាក់លូកាត់ផ្លូវ។ នៅត្រង់ការបំភ្លឺនេះ មហាជន រួមទាំងប្រជាពលរដ្ឋបានលើកឡើងថា តើការអភិវឌ្ឍន៍មូលដ្ឋានភូមិ ឃុំ ចាំបាច់អ្វីយកដីអាករឃុំលក់ ចុះកញ្ចប់ថវិការថ្នាក់ជាតិទំលាក់ឲ្យអភិវឌ្ឍន៍ឃុំ តើឃុំយកទៅណា?
លើកឡើងបន្ថែមថាវិកាផ្សេងទៀតយកទៅកសាងខ្លោងទ្វារសាលាបឋមសិក្សាសន្លុង និងសាងសង់ខ្លោងទ្វាសាលាអនុវិទ្យាល័យសន្លុង។ ចំពោះការកសាងខ្លោងទ្វាសាលានេះ ប្រភពបានឲ្យដឹងថាថវិការមួយចំនួនគឺជាជំនួយរបស់គណៈពង្រឹងចុះជួយឃុំសន្លុង និងថវិកាមួយចំនួនទៀតគឺបានពីអាណាព្យាបាលសិស្ស រួមទាំងសប្បុរសជន ចូលរួមសាងសង់។ ដូច្នេះការបំភ្លឺរបស់អ្នកស្រី ណេង ដាលីស មេឃុំសន្លុងគឺមិនបានគិតពីការខិតខំជួយរបស់គណៈពង្រឹង រួមទាំងទឹកចិត្តសប្បុរសរបស់ពលរដ្ឋនោះទេ។
ថវិកាសាងសង់ និងជួសជុលសាលាឃុំរួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក្នុងមូលដ្ខាន គឺសុទ្ធតែមានកញ្ចប់ថវិកាមូលនិធិឃុំ សង្កាត់ ការចូលរួមពីសប្បុរសជន ប្រជាពលរដ្ឋ រួមទាំងថ្នាក់ដឹកនាំមួយចំនួនផងដែរ។
សូមបញ្ជាក់ថាការលើកឡើងរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានបញ្ជាក់ផងដែរថាមូលនិធិឃុំសង្កាត់ចាប់ពីឆ្នាំ ២០២៣មកនឹងមានថវិកាសរុបជាមធ្យមប្រមាណជា ២២៧០០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ ក្នុងនោះថវិកាផ្នែកអភិវឌ្ឍមូលដ្ឋានមានប្រមាណ ១៥៤០០០ ដុល្លារ ចុះថវិការទាំងនេះបានរាប់បញ្ចូលដែឬទេ?
ចំពោះការបំភ្លឺរបស់មេឃុំសន្លុងនេះគឺការបិតបាំងការពិត បំផ្លាញទឹកចិត្តសប្បុរស រួមទាំងការជួយពីគណៈពង្រឹង និងព្យាយាមបំភ្លៃព័ត៌មាន។តាមការលើកឡើងរបស់ប្រជាពលរដ្ឋបានប្រាប់អ្នកសារព័ត៌មានយើងថារាល់ផ្លូវផ្សេងៗនៅក្នុងមូលដ្ឋានឃុំ សង្កាត់ នេះភាគច្រើនគឺសុទ្ធតែមានគម្រោងនឹងធ្វើឡើងដោយក្រសួងអភិវឌ្ឍន៍ជនបទ និងគម្រោងមូលនិធិកុំសង្កាត់ តើចាំបាច់អ្វីបានជាត្រូវលក់ដីអាករឃុំដើម្បីយកលុយទាំងនោះយកមកធ្វើផ្លូវ ខ្លោងទ្វាសាលា និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗយ៉ាងដូច្នេះ។
បើទោះបីយ៉ាងណាថ្នាក់ដឹកនាំខេត្ត ដែលមានឯកឧត្តម គួច ចំរើន ជាអភិបាលខេត្ត ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយធ្វើអធិការកិច្ច ចំពោះការលក់ដីអាករឃុំនេះ  ហើយមន្ត្រីជំនាញរូបណាខ្លះ ដែលទទួលបានផលពីការលក់នេះ?
ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយ ដែលមានឯកឧត្តម ឱម យិនទៀង ជារដ្ឋមន្ត្រី មេត្តាជួយសបអង្កេតចំពោះការលក់ដីអាករឃុំ រួមទាំងឧកញ៉ា ចាប ហុងលី ជាអ្នករៀបចំទិញដីរបស់រដ្ឋនេះ ដើម្បីឲ្យប្រជាពលរដ្ឋបានដឹងការពិតក្នុងករណីនេះ៕   សម្រួលផ្សាយដោយ  ទៀ បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង