emart24 បើកថ្មីមួយកន្លែងទៀតហើយ! ជាមួយរូបរាងថ្មីផ្តល់ជូនការទិញទំនិញដ៏សម្បូរបែបជូនអតិថិជន

ភ្នំពេញ, ថ្ងៃទី១១ ខែវិច្ចិកា​ ឆ្នាំ២០២៤ – emart24 ដែលត្រូវបានស្គាល់ថាជា convenience store កូរ៉េដំបូងគេបំផុតនៅកម្ពុជា បានបើកសាខាបន្ទាប់របស់ខ្លួន សាខាទី ៣ នៅតំបន់ ខេមកូ ស៊ីធី ដែលស្ថិតនៅជិត សហគមន៍ខណ្ឌឫស្សីកែវ នឹង​សែនសុខ។

សាខាថ្មីរបស់ emart24 CAMKO ផ្តល់ជូនអតិថិជននូវចំណីអារម្មណ៍ប្លែក ជាមួយនឹងសោភ័ណ្ឌភាពហាងកាន់តែស្រស់ស្អាតជាងមុន ដែលជាការរួមបញ្ចូលគ្នានូវ គំនិតច្នៃប្រឌិតតាមសម័យកាល ជាពិសេស emart24 បាននាំយកនូវបទពិសោធន៍ទិញទំនិញយ៉ាងសម្បូរបែប​ ដែលលើសពីការទិញទំនិញធម្មតា អតិថិជនទាំងអស់អាចរីករាយជាមួយនឹង ប្រភេទម្ហូបអាហារពេញនិយម ធ្វើភ្លាមៗ ស្រស់ៗ រសជាតិដើមពីប្រទេសកូរ៉េ ភេសជ្ជៈ រសជាតិកាហ្វេដ៏ឈ្ងុយឆ្ងាញ់ ផលិតផលកូរ៉េរាប់រាយមុខដូចជា នំ  ផលិតផលថែរក្សាសម្រស់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងទេសនឹងផលិតផលជាច្រើនមុខទៀតដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់សម័យទំនើប។   ផលិតផលនាំចូលផ្តាច់មុខ No Brand I’ME រួមបន្ថែមជាមួយផលិតផលក្នុងស្រុក នឹងអន្តរជាតិផ្សេងៗទៀត ដែលមានការពេញនិយមនៅលើទីផ្សារកម្ពុជានាពេលបច្ចុប្បន្ន។

emart24 Camko City អតិថិជនក៏អាចទទួលបាននូវជម្រើសដ៏ច្រើនសម្បូរបែបនៃទំនិញកូរ៉េសុទ្ធ ១០០% ផលិតផលផ្តាច់មុខពីប្រទេសកូរ៉េដោយ emart24 ដែលមិនមានជាទូទៅលក់នៅទីតាំងផ្សេងឡើយ។ លើសពីនេះទៅទៀតសាខាថ្មីនេះក៏បានផ្តល់ជូន និងរួមបញ្ចូលគ្នានូវអាហារកូរ៉េ ដែលពេញនិយមក្នុងពេលបច្ចុប្បន្ននេះ ដូចជាអាហារសម្រន់ អាហារពេញនិយមតាម K-Pop ទំនិញ និងភេសជ្ជៈកូរ៉េ និងជម្រើស Ramyun ជាច្រើនប្រភេទ ដែលអាចអោយអតិថិជនធ្វើការឆុងដោយខ្លួនឯងក្នុងហាងតែម្តង សម្រាប់អតិថិជនដែលទិញទំនិញនៅក្នុងហាងក៏អាចមានឱកាសឈ្នះរង្វាន់ដំណើរកំសាន្ត ទៅប្រទេសកូរ៉េ នឹងរង្វាន់ពិសេសៗជាច្រើនមុខទៀតផងដែរ។

ហាង emart24 CAMKO ដែលជាសាខាទី៣ បានប្តេជ្ញានឹងនាំយកភាពសម្បូរបែបក្នុងការទំនិញ នឹងរស់នៅនាសម័យទំនើប មកបម្រើជូនអតិថិជន ទាំងគុណភាពនឹងសេវាកម្មគួរជាទីគាប់ចិត្តជូនអតិថិជនក្នុងប្រទេសកម្ពុជា។   សម្រួលផ្សាយ  ដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង