យុគ្គសម័យថ្មីនៃការផ្សងព្រេងជាមួយរថយន្ត Jeep® Wrangler Rubicon ស៊េរីថ្មី : Famous for Freedom

ភ្នំពេញ ប្រទេសកម្ពុជា – [ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤] – រថយន្តម៉ូដែលថ្មី Jeep Wrangler Rubicon បានមកដល់កម្ពុជាដោយផ្លូវការ ក្រោមការនាំចូល និងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក.ដែលជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិនាំចូលនិងចែកចាយជាផ្លូវការ សម្រាប់ម៉ាករថយន្ត Jeep® និង RAM នៅក្នុងប្រទេសកម្ពុជា។

ក្នុងភាពល្បីល្បាញ ដែលត្រូវបានគេសរសើរថាជារថយន្ត SUV ដែលរូបរាងស្អាត និង មានសមត្ថភាពពិសេសសម្រាប់ផ្លូវ Off-Road រថយន្ត Jeep Wrangler Rubicon ស៊េរីថ្មីនេះត្រូវបានបង្កើតឡើងសម្រាប់បំពេញតម្រូវការប្រើប្រាស់លើគ្រប់ស្តានភាពផ្លូវ តាំងពីផ្លូវ Off-Road ដ៏លំបាកៗ រហូតដល់ការប្រើប្រាស់លើផ្លូវធម្មតា និងការធ្វើដំណើរប្រចាំថ្ងៃ។ ជាមួយសមត្ថភាពពិសេស 4×4 ដែលអមមកជាមួយ ការបំពាក់បច្ចេកវិទ្យាទំនើប និងរចនារូបរាងខាងក្រៅដ៏មានអំណាចខ្លាំងក្លា រថយន្ត Jeep Wrangler Rubicon ធានាជូននូវបទពិសោធន៍បើកបររថយន្តដ៏រំភើបនិងថ្មីប្លែកពីរថយន្តដទៃ។

រថយន្ត Jeep Wrangler Rubicon 4×4 ទំនើបចុងក្រោយនេះនៅតែរក្សាអត្តសញ្ញាណ Adventure និងបន្តភាពល្បីល្បាញរបស់ត្រកូល Wrangler។ ដោយសារតែកិត្តិនាមដែលល្បីល្បាញបែបធន់រឹងមាំនេះ ដែលអមមកជាមួយ និងបច្ចេកវិជ្ជាទំនើបរបស់វា វាបានជំរុញចិត្តរបស់អ្នក បើកបរឱ្យ “អាចទៅគ្រប់ទីកន្លែង និងអាចធ្វើអ្វីក៏បាន”។ All-New Jeep Wrangler នេះត្រូវបានរចនាឡើងសម្រាប់តម្រូវចិត្តអ្នកដែលចូលចិត្តការស្វែងរកថ្មី និងអ្នកបង្កើតភាពច្នៃប្រឌិត ដែលនេះបាន ធ្វើឱ្យម៉ូដែលនេះក្លាយជា ដៃគូដ៏ល្អបំផុតសម្រាប់អ្នកចូលចិត្តបើកបរលើផ្លូវ​​​​​ off-road។

ការរចនាខាងក្រៅប្រកបដោយភាពល្អឥតខ្ចោះ

អមជាមួយវត្តមានដែលមានកិត្តិនាមល្បីល្បាញ រថយន្ត Jeep Wrangler Rubicon បានបំពាក់មកជាមួយប៉ាណាខាងមុខដែលមានលំហូរខ្យល់ចំនួន 7 ដែលអាចកាត់បន្ថយកម្តៅម៉ាស៊ីនបានយ៉ាងល្អ។ ម៉ូឌែលនេះត្រូវបានបំពាក់មកជាមួយ ភ្លើងបំភ្លឺផ្លូវប្រភេទ LED ចង្កៀងមុខស្វ័យប្រវត្តិ និងចង្កៀងកាត់អ័ព្វ ប្រភេទ​ LED និងចង្កៀងមុខប្រភេទ LED Premiumដែលមានពន្លឺភ្លីកាត់ច្បាស់ល្អ។

នៅផ្នែកទាំងសងខាង​​នៃរថយន្តនេះ មានបំពាក់មកជាមួយអក្សរ RUBICON និងភ្ជាប់មកជាមួយនិងការរចនាទំពក់ពណ៍ក្រហម និងផ្លាកតែម Jeep ពណ៌ប្រផេះ និងផ្លាកសំគាល់ភាពលេចធ្លូរនៃម៉ូដែលនេះគ័ Trail Rated® ។ កញ្ចក់រថយន្តជាប្រភេទ Power Heated ដែលមានភាពធន់ខ្លាំង។ ចំណែកផ្នែកខាងក្រោយមានស្តុបប្រភេទ LED និងកង់សាគួរពេញខ្នាតដែលភ្ជាប់នៅផ្នែកខាងក្រោយនៃរថយន្ត។

នៅពីខាងលើរបស់រថយន្ត Jeep Wrangler Rubicon នេះមានកញ្ចក់ទប់ខ្យល់ប្រភេទ CORNING GORILLA® GLASS និងផ្នែកខាងក្រោយ ដែលរចនាមកជាបង្គំពណ៍ខ្មៅចំនួន បីផ្នែកដែលអាចដោះចេញបានយ៉ាងងាយស្រួល ដែលអាចផ្តល់អោយបទពិសោធន៍បើកបររថយន្ត​ Jeep កាន់តែស្រស់ស្រាយនិងមានសេរីភាពជាមួយ ​អារម្មណ៍បែប Off-Road។

ចំណែកយ៉ាន់របស់រថយន្ត Jeep Wrangler Rubicon នេះមានទំហំ17 អ៊ីញ និងជាប្រភេទអាលុយមីញ៉ូម ដែលកាន់តែសាកសមសម្រាប់ការប្រើប្រាស់លើគ្រប់ស្ថានភាពផ្លូវ និង មើលទៅមានអំណាច បែបស្ព័រ ដែលសមស្របជាមួយនិងប្រភេទកង់ Off-Road ទំហំ 35​ អ៊ីញ ដែលមានភាពធន់ និងរឹងមាំ។

មុខងារសុវត្ថិភាពជាមួយបច្ចេកវិទ្យាចុងក្រោយ                                                                                                  

All-New Jeep Wrangler Rubicon ថ្មីនេះមានប្រពន្ធ័សុវត្ថិភាពច្រើនជាង 85 មុខងារដែលអាចធានាបាននូវសុវត្ថិភាពខ្ពស់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ និងការបើកបរលើផ្លូវលំបាកៗខ្លាំង។ កាន់តែពិសេសស៊េរីថ្មីនេះមានប៉ោងសុវត្តិភាពទាំងផ្នែកខាងមុខនិងជំហៀង ដែលច្រើនជាងម៉ូឌែលមុនៗ។

ក្រៅពីនេះទៀត រថយន្ត Jeep Wrangler Rubicon ថ្មីនេះមានមុខងារជាច្រើនដូចជា៖

-ប្រពន្ធ័ការពារក្រឡាប់ (Sway Bar)

– ប្រពន្ធ័កាពីតាស់
– Adaptive Cruise Control with stop ប្រពន្ធ័កំណត់លឿននិងបន្ថយល្បឿន​ដោយស្វ័យប្រវត្តិតាមរថយន្តខាងមុខ

– ប្រពន្ធ័កំណត់ល្បឿន / Select-Speed Control

– ប្រពន្ធ័ជំនួយចាប់ប្រាំងស្វ័យប្រវត្តិ/ Advanced Brake Assist

– ប្រពន្ធ័ការកាត់បន្ថយរំកិលអេឡិចត្រូនិច/ Electronic Roll Mitigation

– ប្រពន្ធ័ហ្រាំង Anti-Lock 4-Wheel FNC Disc HD Brakes

– ប្រព័ន្ធគ្រប់គ្រងស្ថេរភាពអេឡិចត្រូនិច/Electronic Stability Control

– ការព្រមានការប៉ះទង្គិចទៅមុខពេញល្បឿន/Full Speed Forward Collision Warning Plus

– ប្រព័ន្ធជំនួយពេលឡើងនឹងចុះចំណោត/ Hill Start Assist

-ប្រព័ន្ធជំនួយការរអិល/Traction Control

-ប្រពន្ធ័ផ្តល់ដំណឹងពីការវ៉ាជែងដល់អ្នកបើកបរពេលមានរថយន្តមកពីក្រោយ / Blind Spot and Cross-Path Detection

– ប្រព័ន្ធ Sensor ក្រោយសម្រាប់ជំនួយការចូលចត/ Park Sense Rear Park Assist System

-កាមេរ៉ាមុខ និង កាមេរ៉ាក្រោយ (Off-Road Camera) ដែលច្បាស់ល្អ។

ភាពប្រណិតនិងផាសុខភាពសម្រាប់ការរចនាខាងក្នុង

បើកទ្វាររបស់រថយន្ត All-New Jeep Wrangler Rubicon មកអ្នកនឹងទទួលបានអារម្មណ៍បែបប្រណិតនិងមានមុខងារដ៏ទំនើបច្រើន ។ ខុសពីរថយន្ត 4×4 ផ្សេងទៀត រថយន្ត Jeep Wrangler Rubicon បំពាក់កាប៊ីនមុខដែលមានផាសុកភាព សម្រាប់ត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ភាពកក់ក្ដៅដល់អ្នកធ្វើដំណើរប្រចាំថ្ងៃឬការធ្វើដំណើរផ្លូវ Off-road។

​​កៅអីរថយន្តជាប្រភេទអូតូទាំងខាងអ្នកបើកបរ និងកៅអីអ្នកដំណើរ ដែលបំពាក់មកជាមួយប្រភេទស្បែក Nappa។

អេក្រង់ Touch screen ទំហំ 12.3 អ៊ីញដ៏ទំនើប និងធំជាងគេដែលមិនធ្លាប់មានលើ Wrangler ពីមុន។

ប្រព័ន្ធ Uconnect 5 ផ្តល់ល្បឿនប្រតិបត្តិការដែលលឿនជាងជំនាន់មុនដល់ទៅប្រាំដង។ ប្រព័ន្ធ Uconnect 5 នេះផ្តល់នូវមុខងារជាច្រើនសម្រាប់ភាពងាយស្រួលក្នុងការប្រើប្រាស់ ដែលរួមមាន៖

  • អេក្រង់ Touch screen ទំហំ 3 អ៊ីញ (ថ្មី)
  • ការរៀបការរចនារូបរាង Dashboard ថ្មី
  • កម្មវិធី Wireless Apple CarPlay និង Google Android Auto ដែលមិនត្រូវការភ្ជាប់ខ្សែ
  • Seamless Navigation មុខងារស្វែងរកទីតាំងដោយមិនប្រើ Internet
  • ទំព័រព័ត៌មាន Off-Road​ Page
  • កម្រងព័ត៌មានអ្នកប្រើប្រាស់ចំនួន 5 បូករួមទាំងមុខងារ Valet – ចំណូលចិត្តតន្ត្រីដែលអាចប្ដូរតាមបំណង កម្មវិធី និងកម្រិតផាសុកភាពអាកាសធាតុ (ថ្មី)
  • អេក្រង់ដើមដែលអាចប្ដូរតាមបំណងបានពេញលេញសម្រាប់ការចូលប្រើរហ័សទៅកាន់មុខងារដែលប្រើញឹកញាប់ និងប្រតិបត្តិការដោយប៉ះតែម្តង (ថ្មី)
  • ការភ្ជាប់ទូរស័ព្ទ និងសម្លេង Hands-free Bluetooth ដែលអាចភ្ជាប់ទូរស័ព្ទបាន 2 គ្រឿង

ភ្ជាប់ជាមួយប្រព័ន្ធ infotainment របស់ម៉ូដែលនេះគឺប្រព័ន្ធសំឡេង speaker Alpineចំនួន 9 ដែលអនុញ្ញាតឱ្យអ្នកធ្វើដំណើររីករាយបន្ថែមទៀតសម្រាប់ការបើកបរ Off-Road និង ក្នុងទីក្រុងប្រចាំថ្ងៃ។

ជាងនេះទៅទៀត ម៉ូដែលដ៏ពេញនិយមនេះត្រូវបានបំពាក់មក ដើម្បីរក្សាទំនាក់ទំនងរវាងអ្នកបើកបររថយន្តពេលកំពុងធ្វើដំណើរ។ មុខងារត្រូវបានពង្រឹងសម្រាប់អ្នកដំណើរខាងមុខជាមួយនឹងរន្ធ USB Type C ដែលអនុញ្ញាតឱ្យឧបករណ៍សាកថ្មលឿនជាងបួនដងជាមួយ កំលាំងភ្លើង 12 វ៉ុលស្តង់ដារ ។

លើសពីនេះ រថយន្តមានប្រព័ន្ធបញ្ជារបញ្ឆេះពីចំងាយផងដែរ។

អតិថិជនអាចមកទស្សនារថយន្តដោយផ្ទាល់ដើម្បីទទួលបានព័ត៌មានបន្ថែម និង ណាត់ជួបសម្រាប់ការបើកបរសាកល្បងបាននៅទីតាំងលក់រថយន្ត Jeep: ជាន់ទី 1, ហាង F1-II, ផ្សារទំនើប Olympia, ផ្លូវហិរញ្ញវត្ថុ 1 (ផ្លូវក្រោយផ្សារ Olympia ទីក្រុងភ្នំពេញ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ https://www.jeep.com.kh/ ឬទាក់ទងទៅកាន់លេខទូរស័ព្ទលេខ Hotline ផ្នែកលក់៖ +85589888116

អំពី RMA (Cambodia) Plc.

ក្រុមហ៊ុន RMA Cambodia បានប្រតិបត្តិការជាផ្លូវការចាប់តាំងពីឆ្នាំ 1992 មានបទពិសោធន៍ចំនួន 32 ឆ្នាំ ក្នុងការផ្តល់សេវាកម្មម៉ាកល្បីល្បាញនានា នៅក្នុងវិស័យរថយន្ត កសិកម្ម ស្តុកឃ្លាំង សេវាហិរញ្ញវត្ថុ និងជួលរថយន្ត។ ក្រុមហ៊ុនជាអ្នកនាំចូល និងចែកចាយផ្តាច់មុខ សម្រាប់ម៉ាកល្បីៗមួយចំនួន រួមមាន Ford — ដែលជាម៉ាករថយន្តកំពូលក្នុងប្រទេសកម្ពុជាចំនួនប្រាំឆ្នាំជាប់គ្នា នាំឱ្យបង្កើតរោងចក្រសម្ពោធរថយន្ត Ford នៅខេត្តពោធិ៍សាត់ ក្នុងឆ្នាំ 2022 – Land Rover, Jeep, Ram, ChangAn, Deepal, សេវាបន្ទាប់ពីលក់ Mercedes-Benz, ម៉ាស៊ីនធុនធំ JCB, ឧបករណ៍កសិកម្ម John Deere, រថយន្តដឹកទំនិញ FUSO, Piaggio tricycles , ថ្ម RB, RM Paint, TCM forklifes, និងឧបករណ៍សំអាត។

អំពី ក្រុមហ៊ុន Jeep

Jeep® មានប្រវត្តិសាស្រ្តល្បីល្បាញច្រើនជាង 80 ឆ្នាំ និងជាម៉ាករថយន្ត SUV ពិតប្រាកដដែលផ្តល់សមត្ថភាពល្អឥតខ្ចោះក្នុងការប្រើប្រាស់លើផ្លូវ Off-Road ដែលអមមកជាមួយការរចនាខាងក្នុងប្រកបដោយប្រណិតភាព បច្ចេកវិទ្យាប្រព័ន្ធសុវត្តិភាពទំនើប ដែលសាកសមបំផុតសម្រាប់គ្រប់វ័យ។ ម៉ាករថយន្ត Jeep ផ្តល់នូវភាពទូលំទូលាយដល់ការរស់នៅក្នុងជីវិតឱ្យបានពេញលេញ ដោយផ្តល់ជូននូវ យានជំនិះដែលសម្បូរភាពបត់បែន និងបន្តផ្តល់ឱ្យម្ចាស់រថយន្តនូវអារម្មណ៍សុខសុវត្ថិភាពក្នុងការធ្វើដំណើរប្រកបដោយទំនុកចិត្ត។   សម្រួលផ្សាយដោយ ​ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង