ឧកញ៉ាហ៊ួត ជា យល់ព្រមសងសំណង និងសុំទោសចំពោះកំហុសរបស់ខ្លួន ទៅកាន់អ្នកឧកញ៉ាម្នាក់ដ៏មានឥទ្ធិពល ដើម្បីបញ្ចប់វិវាទ ក្រោមដំបូលសន្តិភាព

ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ នេះ TNM ទទួលព័ត៌មានពីសហការីម្នាក់ថា ឧកញ៉ា
ហ៊ួត ជា អគ្គនាយកក្រុមហ៊ុនហ៊ួត ជា បានបង្ហោះផ្សព្វផ្សាយ និងឡាយហ្វេសប៊ុកតាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួនថាមានអ្នកឧកញ៉ាម្នាក់ទិញការ៉ូរបស់លោក អត់ទាន់សងលុយហើយប្ដឹងលោក ។ ប៉ុន្តែរឿងរ៉ាវមកដល់ពេលនេះ បានដោះស្រាយចប់សព្វគ្រប់ បន្ទាប់ពីលោកឧកញ៉ាហ៊ួត ជាបានទទួលស្គាល់កំហុស និងយល់ព្រមសងការខូចខាតទៅក្រុមហ៊ុនរបស់អ្នកឧកញ៉ាម្នាក់នោះ ក្រោយពេលអ្នកឧកញ៉ាបានយល់ព្រមដកពាក្យបណ្ដឹង ។  ឧកញ៉ា ហ៊ួត ជា បានបន្តទៀតថា៖ លោកបានសម្ដែងការសោកស្ដាយជាខ្លាំង ដែលមានការសម្រេចចិត្តលឿនក្នុងការបង្ហោះព័ត៌មានផ្សព្វផ្សាយ តាមបណ្ដាញសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិនាមដល់អ្នកឧកញ៉ារូបនោះ ហើយលោកក៏បានសូមថ្លែងអំណរគុណដល់អ្នកឧកញ៉ាដែលបានយល់ព្រមដកពាក្យបណ្ដឹង និងសូមអរគុណដល់សមាគមឧកញ៉ាកម្ពុជា ដែលបានជួយសម្របសម្រួលក្នុងករណីរបស់លោក ៕  សម្រួលដោយ  ទៀង  បុណ្ណរិ

អត្ថបទដែលជាប់ទាក់ទង