ក្រុមហ៊ុន 𝐑𝐌𝐀 𝐂𝐚𝐦𝐛𝐨𝐝𝐢𝐚 បានសម្ពោធរថយន្តអគ្គិសនី𝐂𝐇𝐀𝐍𝐆𝐀𝐍ពីរម៉ូដែលគឺ𝐃𝐄𝐄𝐏𝐀𝐋 𝐋𝟎𝟕 និង 𝐒𝟎𝟕បានដោយជោគជ័យ
នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុន 𝐑𝐌𝐀 𝐂𝐚𝐦𝐛𝐨𝐝𝐢𝐚 បានសម្ពោធរថយន្តអគ្គិសនី𝐂𝐇𝐀𝐍𝐆𝐀𝐍ពីរម៉ូដែលគឺ𝐃𝐄𝐄𝐏𝐀𝐋 𝐋𝟎𝟕 និង 𝐒𝟎𝟕 នៅសាល ដឹ ព្រេមៀ សេនធ័រ សែនសុខ ដោយឃើញមានវត្តមានដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរថយន្តអគ្គិសនី និង ថ្នាក់ដឹកនាំជាច្រើនរូបទៀតបានអញ្ជើញចូលរួមផងដែរ។ ក្នុងកម្មវិធីសម្ពោធផ្លូវការរថយន្តអគ្គិសនី𝐃𝐄𝐄𝐏𝐀𝐋 𝐋𝟎𝟕 និង 𝐒𝟎𝟕 របស់ 𝐂𝐇𝐀𝐍𝐆𝐀𝐍 ដែលនាំចូលផ្តាច់មុខដោយក្រុមហ៊ុន RMA Cambodia នេះ គេឃើញមានការចូលរួមយ៉ាងច្រើនកុះកររាប់ពាន់នាក់ ពីសំណាក់អតិថិជន អ្នកជំនាញរថយន្តល្បីៗ អ្នកបង្កើតមាតិកា តារាចម្រៀងល្បីៗសិល្បៈករ និងអ្នកសារព័ត៌មាន ជាច្រើនរូប ។
រថយន្ត DEEPAL L07 និង S07 ទាំងពីរនេះគឺមានចំណុចពិសេសៗជាច្រើនដែលកម្រឃើញមាននៅលើរថយន្តអគ្គិសនីផ្សេងៗទៀត គឺកាឌីស្សាញ បែបស្ព័ត និង លុចសារី មិនធ្លាប់មាន នៅក្នុងទីផ្សារប្រទេសកម្ពុជា ។រថយន្តអគ្គិសនី DEEPAL L07 ជាប្រភេទរថយន្ត តួរខ្លួនSedan មានកម្លាំង១៩០KW ឬ២៥៨សេះ ដែលអាចបង្កើតកម្លាំងរមួលបាន ៣២០Nm ដោយសាកថ្មមួយពេញអាចរត់បានចម្ងាយរហូតដល់ទៅ ៦១០គីឡូម៉ែត្រដោយជាន់ពី០ទៅ១០០ Km/h ចាយពេលត្រឹមតែ ៦.៧វិនាទីតែប៉ុណ្ណោះ ហើយមានជម្រើសបួនពណ៌ គឺ ពណ៌បៃតង(Nebula Green), ពណ៌ស (Comet White), ពណ៌ប្រផះ (Lunar Gray) និងពណ៌ខ្មៅ (Eclipse Black)។ រីឯ DEEPAL S07 មានប្រភេទតួរខ្លួនរថយន្តជាSUVវិញ មានសមត្ថភាពមិនសូវខុសគ្នាជាមួយ L07 ប៉ុន្មានទេ ដោយរថយន្តនេះ មានកម្លាំង១៩០KW ឬ២៥៨សេះ ដែលអាចបង្កើតកម្លាំងរមួលបាន ៣២០Nm ដោយសាកថ្មមួយពេញអាចរត់បានចម្ងាយរហូតដល់ទៅ ៦២០គីឡូម៉ែត្រ ដោយជាន់ពី០ទៅ១០០ Km/h ចាយពេលតែ ៧.៥វិនាទីតែប៉ុណ្ណោះ ហើយមានជម្រើសបួនពណ៌ គឺពណ៌ត្រួយចេក(ComicYellow) ,ពណ៌ ក្រហមបែកទឹកក្រូច (Sunset Orange), ពណ៌ស (Comet white)និងពណ៌ខ្មៅ (Comet Black)។
រថយន្តទាំពីរម៉ូដែលនេះមិនថា L07 ឬ S07គឺរូបរៀងរថយន្តរចនាបែបស្ព័ត អនាគត ល្អិតល្អន់ប្រណិតទ្បូយឆាយ លំដាប់អន្តរជាតិ និងរួមបញ្ចូលមកនៅប្រព័ន្ធឆ្លាតវៃ និងផាសុខភាព ចំណែកឯតួរខ្លួននិងប្រព័ន្ធជើងក្រោមរឹងមាំ ថ្មស្រោបដោយលោហៈធាតុរឹងមាំសុវត្ថិភាព ក្នុងការបើកបរ ។ រីឯតម្លៃវិញគឺ មិនគួរឲ្យជឿរ DEEPAL L07 តម្លៃត្រឹមតែ ៤៤,៩០០ ដុល្លារតែប៉ុណ្ណោះ រីឯ DEEPAL S07 វិញតម្លៃត្រឹមតែ ៤៩,៩០០ដុល្លារតែប៉ុណ្ណោះ និងមានការធានាជូនរហូតដល់ ៨ឆ្នាំដូចគ្នា។
គួរបញ្ជាក់ថា រថយន្ត CHANGAN ដែលនាំចូលដោយ RMA Cambodia សុទ្ធតែមានតម្លៃស្តង់ដារ មិនងាយបញ្ចុះតម្លៃ ឬធ្លាក់ថ្លៃនៅពេលក្រោយនោះទេ ដែលធ្វើឲ្យអតិថិជនប្រើរថយន្តជាមួយទំនុកចិត្ត មិនបារម្ភឡានធ្លាក់ថ្លៃខ្លាំងនៅពេលក្រោយ ជាពិសេសគឺសេវាកម្មថែទាំអតិថិជន ក្រោយពេលទិញរថយន្តរួច មិនបារម្មណ៍អំពីហានិភ័យ ផ្សេងៗលើការជួសជុលដោយយថាហេតុណាមួយនិងចំណាយច្រើនលើការជួសជុល ព្រោះមានការធានាច្បាស់លាស់ ពីក្រុមហ៊ុន RMA។
ក្នុងនោះដែរ លោកអ្នកក៏អាចអញ្ជើញ មកមើលរថយន្ត ផ្ទាល់នៅ និងបើកបរសាកល្បងនៅ៖
- អាគារតាំងបង្ហាញរថយន្ត Changan Cambodia នៅតាមបណ្តោយមហាវិថីមនីវង្ស (ទល់មុខស្ថានទូតវៀតណាម)
- ទាក់ទងមកផេក Facebook ផ្លូវការ ៖ Changan Cambodia (https://www.facebook.com/ChanganKH/)
- លេខទូរស័ព្ទ៖ 011 999 375
អំពី CHANGAN AUTO ៖
បច្ចុប្បន្ននេះរថយន្ត CHANGAN បានកំពុងវាយលុកលើទីផ្សារធំៗជាច្រើន ក្នុងនោះមានច្រើនជាង ៤០ ប្រទេសដែលបានទទួលសិទ្ធលក់ដូចជាប្រទេសរុស្ស៊ី, សហភាពអារ៉ាប់រួម, អារ៉ាប៊ីសាអ៊ូឌីត, អេស៊ីប, កាតា, អាហ្សង់ទីន, កូឡុំប៊ី, ឈីលី, នីហ្សេរីយ៉ា, ម៉ាឡេស៊ី, វៀតណាម, ហ្វីលីពីន, និង ប៉ាគីស្ថានផងដែរ។
Changan មានបទពិសោធផលិតរថយន្តជាង៤០ឆ្នាំ មានវិស្វករ និងអ្នកបច្ចេកទេស 18000នាក់ មកពី៣០ប្រទេសជុំវិញពិភពលោក មានវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ R&Dនៃទីក្រុងចំនួន១០ សំខាន់ៗនៅក្នុងប្រទេសប៉ែកអ៊ឺរ៉ុប និង អាស៊ី។ រថយន្តCHANGAN ទទួលបានពានរង្វាន់លើផ្នែកឌីស្សាញ ជាច្រើន លើឆាកអន្តរជាតិក្នុងនោះ DEEPAL L07 ទទួលបានពាន Reddot Product Design ក្នុងឆ្នាំ២០២៣ ពីស្ថាប័ន Reddot។ សម្រួលដោយ ទៀង បុណ្ណរី