ប្រវត្តិសាស្រ្តគុនខ្មែរ ប៊ូសស្រ្តងដាក់ឡានទី៦ឱ្យកីឡាករគុនខ្មែរ

កក្រើកទៀតហើយ កីឡាករគុនខ្មែរលំដាប់ជើងខ្លាំង ៥៧គីឡូ ៤រូប នឹងត្រូវដណ្ដើមគ្នាក្លាយជាម្ចាស់ឡានថ្មីខ្លាញ់គោទី៦ពីប៊ូសស្រ្តង ក្នុងមហាព្រឹត្តិការណ៍ “ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឱ្យឡាន” នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋាន ស្ដាតអូឡាំពិក រាជធានីភ្នំពេញ។​ ​​​​​

ប៊ូសស្រ្តងជួយលើកស្ទួយគុនខ្មែរ និងស្រលាញ់គុនខ្មែរពិតប្រាកដ រហូតជាប់ជាក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងដំបូងគេដែលហ៊ានបង្កើតមហាព្រឹត្តិការណ៍ប្រកួតដណ្ដើមឡានចារជាប្រវត្តិសាស្រ្តគុនខ្មែរ ជួយឱ្យកីឡាករខ្លាំងពូកែមានឡានខ្លាញ់គោជិះ រួមមានកីឡាករគុនខ្មែរ ព្រំ សំណាង, ពេជ្រ សម្បត្តិ, ឃីម បូរ៉ា, លន បញ្ញា និងចាន់ ប៊ុនហឿន។ ឥឡូវនេះ ប៊ូសស្រ្តងដាក់ឡានខ្លាញ់គោ១គ្រឿងទៀតឱ្យគុនខ្មែរ តើនរណាជាម្ចាស់ឡានខ្លាញ់គោនេះ? ចំពោះលក្ខខណ្ឌប្រកួតដណ្ដើមឡាន ក្រុមហ៊ុនសម្រេចយកការបោះឆ្នោតប្រជាប្រិយភាព បូករួមនឹងលក្ខខណ្ឌពិសេសបន្ថែមទៀត។

១. កីឡាករ ២រូប ដែលមានសារគាំទ្រច្រើនជាងគេ នឹងត្រូវប្រកួតគ្នាដណ្ដើមឡាន

២. លក្ខខណ្ឌពិសេស បើកីឡាករផ្ដួលដៃគូបរទេសលឿនជាងគេ មានអាទិភាពឡើងប្រកួតដណ្ដើមឡាន

៣. សូមបោះឆ្នោតគាំទ្រកីឡាករដែលខ្លួនពេញចិត្ត ដោយ Comment លេខសម្គាល់កីឡាករគុនខ្មែរ មកហ្វេសប៊ុកផេក Boostrong ឬសារ SMS មកលេខ ០៩៦ ៦៦៥៥ ០៥៣។

លេខសម្គាល់កីឡាករ

កីឡាករ បឺត សង្ឃឹម លេខសម្គាល់ “ប៊ូសស្រ្តង ឆ្ងាញ់ខ្លាំង ក”

កីឡាករ ធន់ អៀនឡៃ លេខសម្គាល់ “ប៊ូសស្រ្តង ឆ្ងាញ់ខ្លាំង ខ”

កីឡាករ វ៉ាន់ វឿន លេខសម្គាល់ “ប៊ូសស្រ្តង ឆ្ងាញ់ខ្លាំង គ”

កីឡាករ រិទ្ធី ចំរើន លេខសម្គាល់ “ប៊ូសស្រ្តង ឆ្ងាញ់ខ្លាំង ឃ”

បងប្អូនកុំភ្លេចចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីជួយលើកស្ទួយវិស័យប្រដាល់គុនខ្មែរ និងលើកទឹកចិត្តកីឡាករដណ្ដើមឡានទាំងអស់គ្នា។ ប៊ូសស្រ្តងជួយគុនខ្មែរ! ស្រលាញ់គាំទ្រ ចង់ជួយគុនខ្មែរ ញុំាប៊ូសស្រ្តង!  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង