emart24 បើកសម្ពោធជាផ្លូវការសាខាទី២ នៅតំបន់ទួលស្លែង ហាងលក់ទំនិញ និង កាហ្វេ បែបស៊ីវិល័យ មុនគេបង្អស់នៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ ប្រទេសកម្ពុជា – ថ្ងៃទី 27 ខែកក្កដា ឆ្នាំ 2024 – emart24 ដែលជាផ្សារទំនើបខ្នាតតូចលំដាប់កំពូលពីប្រទេសកូរ៉េ បានសម្ពោធសាខាទី២ របស់ខ្លួននៅក្នុងប្រទេសកម្ពុជា ស្ថិតនៅក្នុងតំបន់ទួលស្លែងដែលជាតំបន់ដ៏មានសក្តានុពលនៃរាជធានីភ្នំពេញ
ហាងថ្មីនេះនឹងនាំយកបទពិសោធន៍ទិញទំនិញដ៏សម្បូរបែបដល់អតិថិជនក្នុងប្រទេសកម្ពុជា ដែលមានផលិតផលជាច្រើនដូចជា៖ ទំនិញកូរ៉េផ្តាច់មុខ No Brand, ម្ហូបកូរ៉េ, កាហ្វេ, Smoothies, អាហារចំអិនស្រាប់សម្រាប់កំដៅញ៉ាំភ្លាម និងផលិតផល ជាច្រើនប្រភេទសុទ្ធតែពេញនិយម និងមានគុណភាពខ្ពស់។

emart24 ត្រូវបានបង្កើតឡើងសម្រាប់ភាពច្នៃប្រឌិតរបស់ខ្លួនក្នុងអាជីវកម្មទំនិញលក់រាយ រួមបញ្ចូលគ្នានូវផលិតផលក្នុងស្រុក ផលិតផលកូរ៉េ និងអន្តរជាតិដែលមានការពេញនិយមនៅលើទីផ្សារ។ ហាងចម្បង emart24 មានការរចនាបែបទំនើបទាន់សម័យ ភ្ជាប់ជាមួយអ៊ីនធឺណិតល្បឿនលឿន 300Mb ដោយឥតគិតថ្លៃ និងកន្លែងអង្គុយដ៏ស្រស់ស្អាតមានផាសុខភាព ដែលអតិថិជនអាចសម្រាក និងមានភាពរីករាយក្នុងការទិញទំនិញ។

អតិថិជនទិញទំនិញនៅ emart24 នឹងមានជម្រើសជាច្រើសម្រាប់ អាហារធ្វើភ្លាមៗ ភេសជ្ជៈ អាហារសម្រន់ របស់ប្រើប្រាស់ក្នុងផ្ទះ និងផលិតផលថែរក្សាសម្រស់។ ហាង emart24 សាខាទី២ រំលេចមុខទំនិញកូរ៉េផ្តាច់មុខ ដោយផ្តល់ជូនពិសេសសម្រាប់អតិថិជនក្នុងការភ្លក់រសជាតិដើម ម្ហូបអាហារ និងម៉ាកយីហោទំនិញកូរ៉េផ្សេងទៀតផងដែរ។

លើសពីនេះ ហាង emart24 សាខាទី២ បាននាំចូលផលិតផលទំនិញកូរ៉េជាច្រើនបន្ថែមទៀត ដើម្បីបំពេញតម្រូវការជូនទៅកាន់អតិថិជន លើសពីនេះ emart24 ប្តេជ្ញាចូលរួមជាមួយសហគមន៍មូលដ្ឋាន តាមរយៈគំនិតផ្តួចផ្តើម និងភាពជាដៃគូរសហការផ្សេងៗ ដើម្បីគាំទ្រអ្នកផ្គត់ផ្គង់ និងអ្នកផលិតក្នុងស្រុកផងដែរ។ ដើម្បីអបអរសាទរការសម្ពោធហាងទី២ របស់ខ្លួន emart24 បានរៀបចំកម្មវិធីពិសេស និងព្រឹត្តិការណ៍ជាច្រើន រួមទាំងការបញ្ចុះតម្លៃជាច្រើនមុខ ការតេស្តម្ហូបដោយឥតគិតថ្លៃ និងការផ្ដល់រង្វាន់សម្រាប់អតិថិជននៅថ្ងៃបើកសម្ពោធពីថ្ងៃនេះរហូតដល់ថ្ងៃទី 1 ខែ សីហា ឆ្នាំ 2024។   សម្រួលដោយ ​ទៀង  បុណ្ណរី


អត្ថបទដែលជាប់ទាក់ទង