ឯកឧត្តម​ ម៉ៅ​ ធនិន​ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់​ និងជាប្រធានគណៈកម្មការខេត្ត​ ប្រយុទ្ធប្រឆាំងជំងឺ​កូវីដ១៩ បានបន្តអញ្ជេីញជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូពេទ្យ​ និងក្រុមការងារយុវជនស្ម័គ្រចិត្ត​

TNM(ខេត្តពោធិ៍សាត់) ៖ នាព្រឹកថ្ងៃទី​១៩ ខែមេសា​ ឆ្នាំ​២០២១ ឯកឧត្តម​ ម៉ៅ​ ធនិន​ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់​ និងជាប្រធានគណៈកម្មការខេត្ត​ ប្រយុទ្ធប្រឆាំងជំងឺ​កូវីដ១៩ បានបន្តអញ្ជេីញជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូពេទ្យ​ និងក្រុមការងារយុវជនស្ម័គ្រចិត្ត​ខេត្ត ដែលកំពុងបំពេញការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងមន្រ្តីរាជការ រួមទាំងប្រជាពលរដ្ឋក្នុងខេត្ត ដែលបានមកទទួលការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដូសទី២ នៅសាលាខេត្តពោធិ៍សាត់ ។
ក្នុងការជួបសំណេះសំណាលនោះ ឯកឧត្តម​បានធ្វេីការថ្លែងអណរគុណដល់ប្រជាពលរដ្ឋ និងមន្រ្តីរាជការក្នុងខេត្ត ដែលបានមកចូលរួមធ្វេីការចាក់វ៉ាក់សាំង និងធ្វេីការពាក់ម៉ាសគ្រប់គ្នា តាមការណែនាំរបស់ក្រសួងសុខាភិបាល ។
ឯកឧត្តម​ក៏បានបន្តការណែនាំដល់ប្រជាពលរដ្ឋ និងមន្រ្តីរាជការដែលបានមកទទួលការចាក់វ៉ាក់សាំងដូសទី២ថា ទោះបីជាយេីងបានចាក់វ៉ាក់សាំងរួចទាំង២លេីករួចក៏ដោយ ក៏យេីងមិនត្រូវធ្វេីការធ្វេសប្រហែស ពីការអនុវត្តនូវវិធានការ ៣ការពារ និង៣កុំនោះដែរ ៕
អត្ថបទដែលជាប់ទាក់ទង