TNM TV Online ទូរទស្សន៍អនឡាញដំបូងគេនៅកម្ពុជា និងក្រុមហ៊ុន Mekong EV Co., Ltd ចុះកិច្ចសន្យាសហការផ្សព្វផ្សាយពាណិជ្ជកម្មជាផ្លូវការ ម៉ូតូអគ្គិសនី ថេលជី (TAILG) នៅកម្ពុជា

រាជធានីភ្នំពេញ, ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤៖ ដោយសារភាពល្បីល្បាញក្នុងវិស័យព័ត៌មានពិតគ្រប់ទីកន្លែង និងដោយមានគាំទ្រពីប្រិយមិត្តនៅទូទាំងប្រទេសផងនោះ ក្រុមហ៊ុន Mekong EV បានសម្រេចចុះកិច្ចសន្យាជាមួយទូរទស្សន៍អនឡាញ TNM ដើម្បីពង្រីការផ្សព្វផ្សាយម៉ូតូអគ្គិសនី ម៉ាកថេលជី អោយបានទូលំទូលាយចាប់ពីថ្ងៃចុះកិច្ចសន្យានេះតទៅ។ពិធីចុះកិច្ចសន្យាសហការផ្សព្វផ្សាយជាផ្លូវការនេះដែរ ត្រូវបានធ្វើឡើងរវាងភាគីទាំងពីរបន្ទាប់ពីបានពិភាក្សា និងយល់ព្រមលើការរៀបចំផែនការ ផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវម៉ូតូអគ្គិសនី ថេលជី សម្រាប់រយៈពេល ៦ ខែដំបូង នៅលើបណ្តាញផ្សព្វផ្សាយគ្រប់ទម្រង់របស់ទូរទស្សន៍អនឡាញ TNM ដែលរួមមានទាំងហ្វេសប៊ុក យូធូប និងវេបសាយ។ ល។ លោក លោក ទិត វីរៈ អគ្គនាយកក្រុមហ៊ុន Mekong EV បានមានប្រសាសន៍ថា៖ក្រុមហ៊ុន Mekong EV បង្កើតឡើងដោយកូនខ្មែរ ១០០% និងទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយម៉ូតូអគ្គិសនីដ៏ល្បីល្បាញម៉ាក ថេលជី ។ ក្រុមហ៊ុនមានក្តីរំពឹងយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការជាមួយ TNM អាចឈានឆ្ពោះទៅរកគោលដៅផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងជាទីពេញចិត្តសម្រាប់អតិថិជនដែលចាប់អារម្មណ៍ចង់ប្រើប្រាស់ម៉ូតូអគ្គិសនី ថេលជី។  លោក ទិត វីរៈ បានបន្ថែមថា៖ វត្តមានរបស់ម៉ូតូអគ្គិសនី ថេលជី នឹង រួមចំណែកយ៉ាងខ្លាំងក្នុងការដោះស្រាយសេដ្ឋកិច្ចគ្រួសារ តាមរយៈការសន្សំសំចៃក្នុងមធ្យោបាយធ្វើដំណើរ ព្រមទាំងលើកកម្ពស់ដល់ការថែរក្សាបរិស្ថានឱ្យបានស្អាត តាមរយៈការប្រើប្រាស់ថាមពលបៃតង។  ជាមួយគ្នានេះដែរ លោក សែម បូរ៉ា ស្ថាបនិក និងជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលព័ត៌មាន TNM បានមានប្រសាសន៍ថា៖ TNM គឺជាទូរទស្សន៍អនឡាញដំបូងគេនៅកម្ពុជា និងជាបណ្តាញព័ត៌មានអេឡិចត្រូនិកដែលមានអាជ្ញាប័ណ្ណផ្លូវការពីក្រសួងពាក់ព័ន្ធ និងផ្តល់ព័ត៌មានទាន់ហេតុការណ៍ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈពីគ្រប់ខេត្ត-ក្រុងក្នុងប្រទេស កម្ពុជា។ ការចុះកិច្ចសន្យាសហការផ្សព្វផ្សាយនេះ គឺសក្ខីភាពនៃទំនុកចិត្តមកលើ TNM ដែលមានសមត្ថភាពពេញលេញក្នុងការផ្តល់ព័ត៌មានពិតដល់ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ក៏ដូចជាជំរុញទីផ្សារលក់ម៉ូតូអគ្គិសនី ថេលជី នៅកម្ពុជា។   គួរបញ្ជាក់ផងដែរថានៅក្នុងកិច្ចសន្យាសហការនេះ ភាគីទាំងពីរបានយល់ព្រមលើលក្ខខណ្ឌមួយចំនួនដូចជា៖១. ក្រុមហ៊ុន Mekong EV Co., Ltd នឹងផ្តល់ជូនម៉ូតូអគ្គិសនីថេលជី ម៉ាក “JIARI” ចំនួន ២ គ្រឿងដល់ TNM ជាផ្នែកនៃកិច្ចសន្យាពាណិជ្ជកម្ម។ ២. TNM នឹងផ្តល់ការផ្សាយពាណិជ្ជកម្មគ្រប់ទម្រង់រយៈពេល ៦ ខែសម្រាប់ផលិតផលម៉ូតូថេលជី។ ៣. កិច្ចសន្យានេះនឹងចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ រហូតដល់ចុងខែធ្នូ ឆ្នាំ២០២៤។ បន្ទាប់ពីរយៈពេល ៦ ខែ នេះ ភាគីទាំងពីរនឹងពិនិត្យ និងធ្វើវិសោធនកម្មលើកិច្ចសន្យាតាមការចាំបាច់៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង