សមាជិក សមាជិកា ស ស យ ក រាជធានីភ្នំពេញ ជិត២០០នាក់ ត្រូវបានទទួលវគ្គបណ្តុះបណ្តាលផ្នត់គំនិតរីកចម្រើន ក្រោមអធិបតីភាព លោកជំទាវ សេង សុមេត្តា

ព្រឹកថ្ងៃទី៦ កក្កដា ២០២៤ នៅអគារខេមរានី ទីស្នាក់ការសសយករាជធានីភ្នំពេញ នៅសាលសហសិក្សាជាន់ទី២ មានពិធីពិសេសបើកវគ្គបណ្តុះបណ្តាល ក្រោមអធិបតីភាព លោកជំទាវ សេង សុមេត្តា ដែលមានសក្ខាកាមប្រមាណជិត២០០នាក់មកពីផ្នែកផ្សេងៗក្នុងចំណុះសសយករាជធានីភ្នំពេញ។   ក្នុងពិធីនេះដែរ លោកជំទាវ សេង សុមេត្តា អនុប្រធាន ស ស យ ក រាជធានីភ្នំពេញ បានលើកថា….០១.។ ជាងនេះទៅទៀតក្នុងវគ្គសិក្សាពិសេសនេះដែរគ្រប់សក្ខាកាមទាំងអស់ក៏ត្រូវបានទទួលនូវវិញ្ញាបនប័ត្រជាតំណាងនិងថតរូបភាពអនុស្សាវរីយ៍។   ជាមួយនេះដែរ លោកគ្រួ ហែម សាយ័ន្ត បានលើកឡើងក្នុងការបណ្តុះបណ្តាលជូនសក្ខាកាមជាច្រើនចំណុះក្នុងមេរៀនទី១ ដល់ទី៤ ដូចជា លេសទាំង១០របស់មនុស្សសព្វថ្ងៃុ, សេចក្តីផ្តើមនៃផ្នត់គំនិតរីកចម្រើន, វិធីសាស្រ្តី៦យ៉ាងដែលនាំអោយយើងមានផ្នត់គំនិតរីកចម្រើន, និងកក្តា៥យ៉ាង ដើម្បីអភិវឌ្ឍផ្នត់គំនិតរីកចម្រើន ក្នុងនោះដែរក៏មានបទបង្ហាញជាសំណួរចម្លើយទៅដល់សក្ខាកាមដើម្បីដឹងថាសមាជិកសមាជិកាដែលមកបំពេញសិក្សាចំនួនកន្លះថ្ងៃនេះទទួលបានអ្វីខ្លះ។   ជាចុងក្រោយនេះដែរ លោក ហែម សាយ័ន្ត សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវត្តមានគណៈអធិបតី ឯកឧត្តមលោកជំទាវ អស់លោក លោកស្រី លោកគ្រូៗជាពិសេសសក្ខាកាមប្រមាណជិត២០០នាក់ដែលបានមកចូលរួមនិងស្វែងយល់នៅអ្វីៗថ្មីប្លែកក្នុងសម័យបច្ចេកវិទ្យាជាពិសេសក្រោមដំបូលសន្តិភាពរាជរដ្ឋាភិបាលអណ្ណត្តិថ្មី ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង