សេចក្តីប្រកាសព័ត៌មាន សម្រេចផ្ដល់ សមាសភាពសមាជិកសមាជិកាថ្មី នៃស្ថានីយទូរទស្សន៍អនឡាញ S.A TVHD
កាលពីថ្ងៃទី 17 ខែមិថុនាឆ្នាំ 2024 នៅការិយាល័យកណ្តាលរបស់អង្គភាពសារព័ត៌មានក្រោមអធិបតីភាព លោកបណ្ឌិត ដួង អក្ខរា អគ្គនាយកនៃស្ថានីយទូរទស្សន៍អនឡាញ S.A TVHD បានប្រារព្ធពិធីដ៏អស្ចារ្យមួយបានសម្រេចតែងតាំងសមាសភាពសមាជិកថ្មីបន្ថែមទៀតក្នុងអង្គភាព។ ក្នុងថ្លែងសន្ទរកថាអង្គប្រជុំនោះផងដែរ លោកបណ្ឌិត ដួង អក្ខរាតំណាងអង្គភាពទាំងមូល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម នេត្យ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលតែងតែផ្ដល់នូវអនុសាសន៍និងការណែនាំដ៏មានតម្លៃជាពិសេសទាក់ទងទៅនឹងខ្លឹមសារព័ត៌មានដែលមានគុណភាព និងប្រកបដោយវិជ្ជាជីវៈ។ការលើកឡើងរបស់ឯកឧត្តម ពិតជាបានជួយជំរុញ និងការលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នា ឲ្យខិតខំប្រឹងប្រែងនិងបន្តកែលម្អគុណភាពនៃការផលិតនិងផ្សព្វផ្សាយព័ត៌មាន ដើម្បីបំពេញតម្រូវការរបស់សង្គមយើង ហើយប្រឆាំងដាច់ខាតនិងព័ត៌មានក្លែងក្លាយ។
លោកបណ្ឌិតបន្តទៀតថា: អ្វីៗគ្រប់យ៉ាងសម្រាប់បងប្អូនសមាជិកសមាជិកាទាំងអស់សូមកុំភ្លេច នៅប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ទី១ (អ្នកសារព័ត៌មានកុំបំពានអ្នកដទៃកុំបំភ្លៃកាលពិត ) ទី២ (អ្នកសារព័ត៌មានត្រូវផ្សាយព័ត៌មានពិត កុំប្រឌិតរឿងដាក់អ្នកដទៃ ) លោកបណ្ឌិត ដួង អក្ខរា បានលើកឡើង ជាច្រើនចំណុចធំៗត្រូវយល់ដឹងបន្ថែម និងចងចាំទាំងអស់គ្នាដូចជា៖ សមាជិកទាំងអស់ត្រូវតែមាន ការប្ដេជ្ញាចិត្តខ្ពស់ ហ្នឹងអត់ធ្មត់បំផុត ចំពោះវិស័យព័ត៌មាននិងការអប់រំឲ្យត្រូវនឹងវិជ្ជាជីវៈពិតប្រាកដ ឲ្យបានខ្ជាប់ខ្ជួនបំផុត ជាពិសេសនោះយើងទាំងអស់គ្នាមិនត្រូវតែផ្ដោតលើការផលិតព័ត៌មានដែលមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវយកចិត្តទុកដាក់លើការអភិវឌ្ឍន៍វិស័យព័ត៌មាននៅកម្ពុជាផងដែរ។ ត្រូវតែប្តេជ្ញាក្នុងការផ្ដល់ការវគ្គបណ្ដុះបណ្ដាលនិងការអប់រំដល់អ្នកសារព័ត៌មាន ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេគឺជាការលើកកម្ពស់វិស័យព័ត៌មាននិងសេរីភាពសារព័ត៌មាននៅកម្ពុជា។ ក្រុមការងារនិងប្រាប់ពីគន្លឹះសំខាន់ៗឲ្យចេះប្រើនៅប្រព័ន្ធអាយធី មួយចំនួន ដូចជាការថតរូប និងការកាត់វីដេអូ តាមប្រព័ន្ធស្មាតហ្វូន តាមក្រមវិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជាជាមួយការទទួលខុសត្រូវខ្ពស់ដើម្បីធានានៅសេរីភាពបញ្ចេញមតិនិងការផ្ដល់ព័ត៌មានដល់សាធារណជន គោរពសិទ្ធិឯកជនភាព ក្នុងករណីមានកំហុស ឬការ ខកខានក្នុងការផ្សាយ អ្នកសារព័ត៌មាន មានកាតព្វកិច្ច កែតម្រូវ ឬធ្វើឲ្យប្រាកដថា ព័ត៌មានត្រឹមត្រូវ ត្រូវបានផ្សព្វផ្សាយពេញលេញបរិបូរណ៍។ លោកបណ្ឌិត ដួង អក្ខរា អគ្គនាយក ស្ថានីយ៍ទូរទស្សន៍អនឡាញ S.A TVHD ហៅកាត់ (ទ.ទ.អ.អ) និងជាប្រធានសមាគមសហគ្រិនសារព័ត៌មានដើម្បីការអភិវឌ្ឍន៍ ហៅកាត់ (ស.ស.អ) សូមប្រសិទ្ធពរជ័យដល់សមាជិកសមាជិការទាំងអស់ដែលបានចូលរួម និងសូមអនុវត្តរាល់ការងារអ្វីៗដែលបានលើកឡើង ដែលជាយ័ន្ធសម្រាប់បងប្អូនយើងទាំងអស់គ្នាដើម្បីគោរពតាមមាគានិងក្រោមម្លប់សន្តិភាពរបស់សម្តេច ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕ សម្រួលដោយ ទៀង បុណ្ណរី