អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំង ជូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ នៅតាមស្រុក
TNM(ខេត្តបន្ទាយមានជ័យ) ៖ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី លោក ជឹម ប៊ុន អាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត បានអញ្ជើញចុះពិនិត្យមើលក្រុមការងារគ្រូពេទ្យ ដំណើរការចាក់វ៉ាក់សាំងជូនបងប្អូនអតីតយុទ្ធជន នៅសាលាឃុំរហាត់ទឹក ស្រុកមង្គលបូរី (ចាក់ជូនអតីតយុទ្ធជន មកពី៤ឃុំ មានឃុំរហាត់ទឹក,បត់ត្រង់,ចំណោម និងឃុំសឿ) ,និងការចាក់វ៉ាកសាំងជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ នៅមន្ទីរពេទ្យខេត្តមិត្តភាព កម្ពុជា-ជប៉ុន, និងក្រុមការងារចម្រុះប្រចាំការ ទទួលបងប្អូនធ្វើចត្តាឡីស័ក នៅវិទ្យាល័យមង្គលបូរី ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្នទាំងអស់នៅក្នុងខេត្ត សូមមេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតក្នុងការការពារ និងទប់ស្កាត់ឲ្យខានតែបាននូវរោគរាតត្បាត នៃជំងឺកូវីដ-១៩នេះ ហើយចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ក៏ដូចជាក្រសួងសុខាភិបាលបានដាក់ចេញ ក្នុងនោះមាន ៖ ៣ការពារ ៣កុំ គឺត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល កុំទៅចូលក្នុងចំណោមច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា កុំចូលទីកន្លែងបិទ គ្មានខ្យល់ចេញចូល និងមិនត្រូវប្រើម៉ាស៊ីនត្រជាក់ច្រើនពេក៕