រថយន្ត toyota prius មួយគ្រឿង បើកមិនប្រយ័ត្នជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់មួយកង់
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្ត toyota prius មួយគ្រឿងក្នុងល្បឿនលឿន មិនប្រយ័ត្នក៏រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់មួយកង់ហើយរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងនៅវេលាម៉ោង ២:៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ខែមេសាឆ្នាំ២០២៤ ចំណុចជាប់សួនក្តាន់២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ បើយោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តបង្កមួយគ្រឿងម៉ាក toyotapriusពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ 2BR-2738 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតមកខាងឆ្វេងដៃបុករបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្ដាលពេញទំហឹងបណ្តាលឲ្យបាក់ចំនួនមួយកង់ ចំណែកឯរថយន្តបង្កវិញ បានដាច់ការឡេកង់មុខមួយចំហៀងផ្នែងខាងងឆ្វេង ទៅមុខលែងរួចខូចខាតយ៉ាងដំណាំ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ចំណែកអ្នកបើកបរ សមត្ថកិច្ចឃាត់បាននៅកន្លែងកើតហេតុ។ បន្ទាប់ពីកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ ចុះមកដល់វាស់វែងធ្វើកំណត់ហេតុស្ទួច យករថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំភាគីម្ចាស់រថយន្តចូលខ្លួនធ្វើការដោះស្រាយ ជាមួយនឹងសាលាក្រុងនៅពេលក្រោយ៕ សម្រួលដោយ ទៀង បុណ្ណរី