លោកឧត្តមសេនីយ៍ត្រី សែម គន្ធា ស្នងការរងរាជធានីភ្នំពេញ រួមទាំងកំលាំងអន្តរាគមន៍
TNM(ភ្នំពេញ) ៖ ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សែម គន្ធា ស្នងការរងរាជធានីភ្នំពេញ រួមទាំងកំលាំងអន្តរាគមន៍ នៃស្នងការនគរបាលរាជធានី បានចុះពិនិត្យទីតាំងនានា និងល្បាតត្រួតពិនិត្យចលត័ តាមគោលដៅមហាវិថីសហព័ន្ធរុស្សី និងតំបន់ស្មុគស្មាញក្នុងភូមិសាស្ត្រខណ្ឌទួលគោក ដើម្បីអនុវត្តតាមបម្រាមគោលចរ និងការបិទខ្ទប់របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩៕