ឧត្តមសេនីយ៍ឯក សឿន រឿត នាយក នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ
នាព្រឹកថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពង់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សឿន រឿត នាយក នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បានដឹកនាំ ថ្នាក់ដឹកនាំ នាយកដ្ឋានវិស្វកម្ម នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនបច្ចេកទេសវិស្វកម្មពិជ័យសេនា មេបញ្ជាការកង នាយការិយាល័យ គ្រប់គ្រងបុគ្គលិក នាយហិរញ្ញវត្ថុ នាយឃ្លាំងសម្ភារៈ ក្រុមយែនឌ័រ ក្រុមសន្តិសុខផ្ទៃក្នុង និងក្រុមព័ត៌មាន បើកកិច្ចប្រជុំបូកសរុបរបាយការណ៍ការងារវិស្វកម្មប្រចាំខែមីនា (ត្រីមាសទី១) និងទិសដៅអនុវត្តខែមេសា ឆ្នាំ២០២៤ ( នៅសាលប្រជុំនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ជាន់ទី២)
សម្រួលដោយ ទៀង បុណ្ណរី