ក្រសួង​ធម្មការ​សម្រេច​ប្រគល់​ភារកិច្ច​និង​ប្រគេន​សម្តេចព្រះ​សង្ឃនាយក ន​ន្ទ ង៉ែត ជា​សម្តេចព្រះ​មហាសង្ឃរាជ​ស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា

រាជធានី​ភ្នំពេញ​ ៖ ​រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង សាសនា​បាន​សម្រេច​ប្រគល់​ភារកិច្ច​ថ្វាយ និង​ប្រគេន​សម្ដេចព្រះ​មហាសុមេធាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត នន្ទ ង៉ែត សម្តេចព្រះ​សង្ឃនាយក នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ទទួល​ភារកិច្ច​ជា​សម្ដេចព្រះ​មហាសង្ឃរាជ​ស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេចព្រះ​ពោធិ​វង្ស​កិត្តិ​បណ្ឌិត អំ លឹ​ម​ហេង សម្ដេច​ព្រះសង្ឃ​នាយករង​ទី​១ គណៈមហានិកាយ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ទទួល​ភារកិច្ច ជា​សម្ដេចព្រះ​សង្ឃនាយក​ស្ដីទី គណៈមហានិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​។ ​នេះ​បើ​យោង​តាម​សេចក្តីសម្រេចស្តី​ពី ការ​ប្រគល់​ភារកិច្ច​ថ្វាយ ប្រគេន​សម្តេចព្រះ​សង្ឃនាយក និង​សម្តេច​ព្រះសង្ឃ​នាយករង​ទី​១ គណៈមហានិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​របស់​ឯកឧត្តម ចាយ បូ​រិ​ន ​រដ្ឋមន្ត្រីក្រសួង​ធម្មការ​ និង​សាសនា​នៅ​ថ្ងៃ​ទី​២៦​ កុម្ភៈ ឆ្នាំ​២០២៤​។ សេចក្តីសម្រេច​បាន​លើក​ឡើង​ថា ដោយ​បាន​សម្រេច​ប្រគល់​ភារកិច្ច​ថ្វាយ និង​ប្រគេន​សម្ដេចព្រះ​មហាសុមេធាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ឆន្ទ ង៉ែត សម្តេចព្រះ​សង្ឃនាយក នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ទទួល​ភារកិច្ច ជា សម្ដេចព្រះ​មហាសង្ឃរាជ​ស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេចព្រះ​ពោធិ​វង្ស​កិត្តិ​បណ្ឌិត អំ លឹ​ម​ហេង សម្ដេច​ព្រះសង្ឃ​នាយករង​ទី​១ គណៈមហានិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទទួល​ភារកិច្ច ជា សម្ដេចព្រះ​សង្ឃនាយក​ស្ដីទី គណៈមហានិកាយ នៃ ព្រះរាជាណាចក្រ​កម្ពុជា​។  សូម​ជម្រាប​ថា ​ការ​សម្រេច​ប្រគល់​ភារកិច្ច​ថ្វាយ​និង​ប្រគេន​នេះ​ក្រោយ​ពី​សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស បាន​យាង​សោយ​ព្រះ​ទីវ​ង្គ​ត់ នៅ​វេលា​ម៉ោង​៥និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៤ ក្នុង​ព្រះ​ជន្មាយុ​៩៣​ព្រះ​វស្សា ដោយ​ព្រះរាជ​ពា​ធ​ ៕​   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង