សុំបែ.កពីគូដណ្ដឹង! នាងទូរស័ព្ទប្រាប់ប៉ុន្មានម៉ាត់ខាងប្រុសភ័.យ ធ្វើរឿងនឹកស្មានមិនដល់
ខេត្តមណ្ឌលគិរី ៖ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីភ្ញាក់ផ្អើលមួយកើតឡើងនៅភូមិ ត្រកាច់ ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដោយសារយុវជនម្នាក់បានសម្រេចចិត្តច.ងកបញ្ច .ប់ជីវិត ព្រោះតែរឿងសុំបែកពីគូដណ្ដឹង ហើយខាងស្រីបានទូរស័ព្ទប្រាប់ថា បើមិនយកនាងទេ ត្រូវសងជំងឺចិត្ត១លានដុល្លារ ដោយសារមានការភិតភ័.យ និងគ្មានប្រាក់បង់ជំងឺចិត្ត ទើបយុវជននោះសម្រេចចិត្តបែបនេះ ។ ជនរងគ្រោះឈ្មោះ រឿន ទុយ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិព្នង មុខរបរជាកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ ។ តាមការបំភ្លឺពីឪពុកជនរងគ្រោះឱ្យដឹងថា កូនគាត់សព្វថ្ងៃមានគូដណ្ដឹងរស់នៅឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី តែមួយរយៈក្រោយមកនេះ មិនដឹងយ៉ាងម៉េច កូនគាត់សុំបែកគ្នាពីគូដណឹងនោះ ហើយគូដណ្ដឹងគេក៏បាននិយាយតាមទូរស័ព្ទប្រាប់មកថា បើមិនយកគេធ្វើជាគូអនាគតទេ គេតម្រូវឱ្យសងជំងឺចិត្តចំនួន១លានដុល្លារ ។ លុះពាក់កណ្ដាលយប់ កូនគាត់បាននិយាយថា បើគូដណ្ដឹងគេយកលុយ១លានដុល្លារ មានតែច.ងកបញ្ចប់ជីវិតហើយ ។ ឪពុកជនរងគ្រោះបានបន្តថា លុះព្រឹកថ្ងៃទី១៤ កុម្ភៈ គាត់ក៏បានទៅធ្វើស្រែធម្មតា ខណៈកូនគាត់នៅផ្ទះតែម្នាក់ឯង វេលាថ្ងៃត្រង់គាត់ត្រឡប់មកផ្ទះវិញ ស្រាប់តែឃើញកូនប្រុសគាត់បានច.ងក នៅលើធ្នឹមជញ្ជាំងផ្ទះ ដំបូងគាត់ស្មានតែកូនគាត់នៅរស់ ក៏បានកាត់ខ្សែដាក់ចុះ ទីបំផុតកូនគាត់ស្លា.ប់បាត់ទៅហើយ ។ បន្ទាប់ពីមានការភ្ញាក់ផ្អើលករណីខាងលើ កម្លាំងសមត្ថកិច្ចនគរបាលគ្រប់ជំនាញបានចុះទៅដល់ និងបានត្រួតពិនិត្យកន្លែងកើតហេតុ ដោយធ្វើកោសលវិច្ច័យលើសាកស.ព និងបញ្ជាក់ថា ពិតជាករណីច.ងកមែន ទើបសមត្ថកិច្ចប្រគល់សាកស.ពជនរងគ្រោះជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕ សម្រួលដោយ ទៀង បុណ្ណរី