ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និង ប៊ីអេសភី ហ្វាយនែន ទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទមាសពីអគ្គនាយកដ្ឋានពន្ធដារសម្រាប់ឆ្នាំ២០២៤ និង ២០២៥

ភ្នំពេញ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ – ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក និង ប៊ីអេសភី ហ្វាយនែន (ខេមបូឌា)​ម.ក​​ បានទទួលវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទមាសពីអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានសុពលភាពរយៈពេល ២ ឆ្នាំ សម្រាប់ឆ្នាំជាប់ពន្ធ ២០២៤ និង​ ២០២៥។  គួររំលឹកផងដែរថា កាលពីឆ្នាំ២០២៣ ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានទទួល លិខិតថ្លែងអំណរគុណពីសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ចំពោះការចូលរួមចំណែកបំពេញកាតព្វកិច្ចបង់ពន្ធផ្ទៃក្នុងជូនរដ្ឋ និងជាស-ហគ្រាសជាប់ចំណាត់ថ្នាក់លេខ ១៩ ក្នុងចំណោមសហគ្រាសដែលបង់ពន្ធច្រើនជាងគេនៅប្រទេសកម្ពុជាផងដែរ។  សម្រួលដោយ  ទៀង  បុណ្ណរី

RMA (Cambodia) Plc. and BSP Finance Cambodia Awarded Gold Tax Compliance Certificate by GDT for 2024-2025

Phnom Penh, February 15, 2023 – RMA (Cambodia) Plc. and BSP Finance (Cambodia) Plc. has been awarded with Gold Tax Compliance Certificates by the General Department of Taxation of Ministry of Economy and Finance for the period spanning 2024 to 2025.

It is noteworthy that in 2023, RMA (Cambodia) Plc. also received a letter of appreciation from Samdech Akka Moha Sena Padei Techo Hun Sen, acknowledging its significant contributions to state tax payments. RMA Cambodia was also recognized as the 19th highest taxpayer among enterprises.

អត្ថបទដែលជាប់ទាក់ទង