ប្រទះឃើញសាកសពស្រ្ដីមានផ្ទៃពោះ៥ខែ ក្នុងព្រៃបន្ទាប់ពីបាត់ខ្លួនអស់រយះពេលមួយសប្ដាសន៍

រាជធានីភ្នំពេញ​ ៖ ​ស្ត្រី​មាន​ផ្ទៃពោះ​៥​ខែ​ម្នាក់​ត្រូវ​ឃា.តករ​សម្លា.ប់​ដោយ​កា.ត់​ក្បា.ល រួច​អូស​ចូល​ទៅ​ក្នុង​ព្រៃ​ហើយដុត​​ចោល ប៉ុន្តែ​សាកស.ព​មិន​ត្រូវ​បាន​ភ្លើង​ឆេះ​អស់នោះ​ទេ និង​ត្រូវ​បាន​អ្នក​ភូមិ​ដើរ​រកគោ​ប្រទះ​ឃើញ រួច​រាយការណ៍​ជូន​អាជ្ញាធរ​និង​នគរបាល​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​និង​ធ្វើការ​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ស.ពជនរងគ្រោះ​​ និង​ក្រុម​គ្រួសារ​សាកស.ព​។   ហេតុការណ៍​ខាងលើ​នោះ​បាន​បង្កការ​ភ្ញាក់​ផ្អើល​កើតឡើង​កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២៤ ស្ថិត​នៅ​​ចំណុច​ព្រៃ​​មួយកន្លែង ក្នុងភូមិ​រម្លិច ឃុំ​ទួល​ព្រេ​ជ្រ ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។  ស្រី​រង​គ្រោះ​ឈ្មោះ​វ៉េ​ង ថា​រី អាយុ​២៦​ឆ្នាំ នាង​មាន​ផ្ទៃពោះ​៥​ខែ មាន​ប្ដី​ជា​កម្មករ​សំណង់ និង​មាន​ទីលំនៅ​ភូមិ​ព្រៃ​ល្វា ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្តកណ្ដាល ។   បើ​តាម​​ប្រភពពី​បុរស​ដែល​ជា​ឪពុក​បង្កើត​របស់​ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា កូនស្រី​គាត់​បាន​បាត់​ខ្លួន​អស់​រយៈពេល​៦​ថ្ងៃ​មក​ហើយ គាត់​និង​ក្រុម​គ្រួសារ​មានការ​ព្រួយបារម្ភ​ខ្លាំង​ណាស់ បាន​តាម​រក​គ្រប់​ទីកន្លែង​ ប៉ុន្តែ​មិន​បានឃើញ​ឡើយ ។ ​បន្ទាប់​មក​បាន​ប្ដឹង​សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ស្រាវជ្រាវ​រក​ផង​ដែរ រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២៤ ពួក​គាត់​បាន​ទទួល​ដំណឹង​ថា​មាន​ស្ត្រី​ម្នាក់​ត្រូវ​ឃា.ត​ករស​ម្លា.​ប់​ដុ.ត​ចោល​នៅ​ក្នុង​ព្រៃ​ខាងលើ ។  បុរសជាឪពុក​រូប​នោះ​បាន​និយាយ​ទៀត​ថា ខណៈនោះ​ពួក​គាត់​បាន​ទៅ​ពិនិត្យ​មើល​សាក​ស.ព ស្រាប់តែ​ស្គាល់​ថា​ជា​កូនស្រី​បង្កើត​របស់​គាត់​ដែល​បាត់​ខ្លួន​ខាងលើ​នោះ ហើយ​ម្នាក់​ៗបាន​ត្រឹមតែ​យំសោកសង្រេង​ និង​ខ្លោ.ចផ្សា​រជាទីបំផុត ព្រោះតែ​ឃា.តករ​សាហា.វ​ព្រៃផ្សៃ​បែប​នេះ​ ។ ​ក្នុង​នាម​គាត់​ជា​ឪពុក​សូម​សំណូមពរ​ដល់​កម្លាំង​សមត្ថកិច្ច​មេត្តា​ជួយ​ធ្វើការ​ស្រាវជ្រាវ ដើម្បី​ស្វែងរក​​ចាប់ខ្លួនជនដៃដល់ជាឃា.តករ​ ដើម្បី​រក​យុត្តិធម៌​ជូន​កូន​គាត់​និង​ក្រុម​គ្រួសារ​របស់​គាត់​ផង​។  តាម​ប្រ​ភ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ល្ងាច​ថ្ងៃ​កើតហេតុ​ខាងលើ​ មាន​អ្នក​ភូមិ​ដើរ​រក​ដេញគោ​ឲ្យ​ចូល​ផ្ទះ ​លុះ​​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ ស្រាប់តែ​ប្រទះ​ឃើញ​សាកស.ព​ត្រូវ​គេ​កា.ត់​ក្បាល​ និង​ត្រូវ​ភ្លើង​ឆេះ​ខ្លោ.ច​ ។ ​បន្ទាប់​មក​បាន​ស្រែក​ប្រាប់​អ្នក​ភូមិ​ឲ្យ​ដឹង​ និង​បង្ក​ការ​ភ្ញាក់ផ្អើល រួច​រាយការណ៍​ទៅ​កាន់​អាជ្ញាធរ​និង​សមត្ថកិច្ច​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​តែ​ម្ដង​។   ក្រោយ​ទទួល​បាន​ដំណឹងខាងលើ​​នេះ ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៤ កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល បាន​ចុះ​ទៅ​ពិនិត្យ​កោសល្យវិច័យ ហើយ​ពុំ​ទាន់​បញ្ជាក់​ថា​ជា​ករណី​ប្ល.ន់​សម្លា.ប់​ឬ​រំលោ.ភ​សម្លា.ប់​នៅឡើយ​ ៕​  សម្រួលដោយ ​ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង