ឯកឧត្តម សាយ សំអាល់ លើកទឹកចិត្តឱ្យយុវជនចូលរួមជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការជំរុញចលនាគម្រោងលំនៅឋានបុរីជនបទឱ្យលេចចេញជារូបរាងក្នុងពេលឆាប់ៗនេះ

ឯកឧត្តម សាយ សំអាល់ លើកទឹកចិត្តឱ្យយុវជនចូលរួមជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការជំរុញចលនាគម្រោងលំនៅឋានបុរីជនបទឱ្យលេចចេញជារូបរាងក្នុងពេលឆាប់ៗនេះ ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងការបង្ខិតគម្លាតរវាងទីជនបទ និងទីក្រុង និងប្រែក្លាយជនបទឱ្យទៅជាបុរីជនបទ សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមភូមិឃុំទូទាំងប្រទេស។ នេះជាការ លើក ឡើង របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក្នុង កិច្ចប្រជុំការងារគម្រោងលំនៅឋានបុរីជនបទ និងគម្រោង LASED III នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ សង្កត់ធ្ងន់លើការងារផ្ដល់ដីសម្រាប់បង្កបង្កើនផល លំនៅឋានដែលមានគុណភាពរឹងមាំ និងសោភ័ណភាពស្របតាមស្តង់ដារបច្ចេកទេស ព្រមទាំងកសាងភូមិមួយដែលមានគ្រប់ហេដ្ឋារចនាសម្ព័ន្ធ នៅលើដីសម្បទានសង្គមកិច្ចដែលរាជរដ្ឋាភិបាលបានប្រគល់ជូនប្រជាពលរដ្ឋក្រីក្រ និងអតីតយុទ្ធជន សំដៅលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ឱ្យប្រសើរឡើង។ #ករសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC#រដ្ឋបាលថ្នាក់ក្រោមជាតិ #មនទីររៀបចំដែនដី_នគរូបនីយកម្ម_សំណង់_និង_សុរិយោដី #ភមិបាលក្រុង_ស្រុក_ខណ្ឌ #ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ #ការកំណត់តំបន់វិនិច្ឆ័យ #ការវាស់វែង_និង_កសាងប្លង់សុរិយោដី #ការផ្សព្វផ្សាយជាសាធារណៈនូវប្លង់សុរិយោដី_បញ្ជីឈ្មោះម្ចាស់ដី#វនិច្ឆ័យ_និង_សម្រេចទៅលើប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដី #ការចែកបណ្ណ#កអក #ចះបញ្ជីដីធ្លីបញ្ចប់ #សេវាគាប់ចិត្ត #បរយាកាសគ្មានវិវាទ

អត្ថបទដែលជាប់ទាក់ទង