សម្តេចធិបតី បញ្ចប់មុខតំណែងអភិបាលក្រុងកែប ដោយសារប្រើអំណាចប៉ះពាល់ផលប្រយោជន៍រដ្ឋ និងប្រជាជន

រាជធានី​ភ្នំពេញ​ ៖ សម្តេច​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​សម្រេច​បញ្ចប់​តួនាទី លោក ខេ​ង យ័ន អភិបាល​ក្រុងកែប នៃ​ខេត្ត​កែប​ ។  យោង​តាម​អនុក្រឹត្យ​របស់​សម្តេច​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​១២ ​ខែមករា ឆ្នាំ​២០២៤​ បាន​សម្រេច​បញ្ចប់​មុខ​តំណែង​លោក ខេ​ង យ័ន ឋានន្តរស័ក្តិ​វរមន្ត្រីពី​អភិបាល​នៃ​គណៈ​អភិបាល​ក្រុងកែប​ នៃ​ខេត្ត​កែប ​ចាប់ពី​ថ្ងៃ​ចុះ​ស​ហត្ថ​តទៅ​ ។ សូម​ជម្រាប​ថា​ការ​ការ​បញ្ចប់​តំណែង​នេះ​ស្រប​តាម​អភិក្រម​ទាំង​៥ ÷ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និង វះកាត់ ។  សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​កម្ពុជា ៖​ ថ្ងៃនេះ​ខ្ញុំ​មានការ​ចាំបាច់​ត្រូវ​អនុវត្ត​អភិក្រម​ទី​៥ គឺ «​ការ​វះកាត់​»តាម​រយៈ​ការ​ចុះហត្ថលេខា ដើម្បី​បញ្ចប់​មុខ​តំណែង​របស់​អភិបាល​ក្រុងកែប ដែល​បាន​ប្រើប្រាស់​អំណាច​នៃ​តួនាទី​របស់​ខ្លួន​ប្រព្រឹត្ត​អំពើ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​រដ្ឋ និង​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន ​។ ការ​សម្រេចចិត្ត​នេះ ​គឺ​ផ្អែក​ទៅ​លើ​មូលដ្ឋាន​ច្បាស់លាស់នៃ​ការ​ស៊ើបអង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​។   សម្តេច​បញ្ជាក់​ថា​៖«ខ្ញុំ​សង្ឃឹមថា ​មន្ត្រី​ទាំងអស់​របស់​រាជរដ្ឋាភិបាល​ទាំង​ថ្នាក់​ជាតិ និង​ក្រោម​ជាតិនឹង​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​ទី​១ រហូត​ដល់ទី​៤ ឲ្យ​បាន​ជាប់​ជា​ប្រចាំ ជា​ពិសេស​ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ និង​ដើម្បី​ជៀសវាង​ការ​ឈាន​ទៅ​ដល់​ការ​អនុវត្ត​អភិក្រម​ទី​៥» ។  ទោះជា​យ៉ាងណា​ក៏​ដោយ រាជរដ្ឋាភិបាល​នឹង​បន្ត​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​វះកាត់​ (​អភិក្រម​ទី​៥) ចំពោះ​មន្ត្រី​ដែល​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​នាំ​អោយ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផលប្រយោជន៍​ជាតិ​និង​ប្រជាជន​៕​  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង