ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ចថារិទ្ឋ អញ្ជើញចុះត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត
នៅព្រឹកថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ចថារិទ្ឋ រដ្ឋលេខាធិការក្រសួងមហាផ្ចៃ អមដំណើរដោយ ឯកឧត្តម នាយឧត្តមសឹនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ អនុប្រធាននាយកដ្ឋាន និងលោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានអញ្ជើញចុះត្រួតពិនិត្យដកម្មភាពដំណើរចេញ-ចូល ឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត របស់ភ្ញៀវជាតិ អន្តរជាតិ ជាពិសេសចំពោះពលករ និងអាអាជីវករខ្មែរប្រើប្រាស់ប័ណ្ណព្រំដែនចេញព្រឹក ចូលល្ងាច ដើម្បីទៅប្រកបមុខរបអាជីវករប្រចាំថ្ងៃផ្សេងៗនៅផ្សាររោងក្លឿ ស្រុកអារញ្ញាប្រាថេតថៃ ខេត្តស្រះកែវ។ កន្លែងប្រថាប់ត្រាថ្មី ទូរឡាន ម៉ូតូ និងរទេះ ចេញ -ចូល ដើម្បីកាត់បន្ថយការកក់ស្ចះអ្នកដំណើរចេញ -ចូល ប្រទេស ហើយប៉ុស្តិ៍បានធ្វើបញ្ជារប្រថាប់ត្រា៨បញ្ជារចេញ ៨បញ្ជារចូល ហើយក្នុងពិធីសំណៈសំណាល ឯកឧ្តម សន្តិបណ្ឌិត បានផ្តាំផ្ញើរដល់មន្រ្តីអន្តោប្រវេសន៍យកចិត្តទុកដាក់ក្នុងការបំរើសេវាសាធារណៈជូនភ្ញៀវជាតិ អន្តរជាតិ ឲ្យបានល្អ និងគោរពវិន័យ០០៦ នគរបាលជាតិ និងអនុវត្តតាមជំនាញរបស់ខ្លួនឲ្យមានប្រសិទ្ឋភាពដែលថ្នាក់ដឹកនាំប្រគល់ជូន កិច្ចសំណេៈសំណាលបានបញ្ចប់នៅវេលាម៉ោង១១:១៥ នាទីថ្ងៃដដែល មុនទីបញ្ចប់ ឯកឧត្តមសន្តិបណិ្ឌត រដ្ឋលេខាធិការក្រសួងមហាផ្ចៃ បានសម្តែងនៅការកោតសសើរដល់លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនិងបានថ្លែងនូវអំណរអរគុណដល់លោកនាយប៉ុស្តិ៍ព្រមទាំងសហការីដែលបានទទួលនូវបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅផងដែរ។ សម្រួលដោយ ទៀង បុណ្ណរី