ពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១៥ គ្រួសារ នៅឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ បានទទួលអំណោយមនុស្សធម៌ ពីលោក សាស្ត្រាចារ្យ បណ្ឌិត ចាន់ សាវឿន និងលោកស្រី គង់ ស្រីនាត.!!

ស្រុកអង្គរបូរី៖ នៅព្រឹកថ្ងៃ អាទិត្យ ទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៣ នេះ លោកសាស្ត្រាចារ្យ បណ្ឌិត ចាន់ សាវឿន និងលោកស្រី គង់ ស្រី នាត អគ្គនាយិកាក្រុមហ៊ុន គង់ ស្រីនាត ផនសប ឯ.ក បានពាំនាំយកអំណោយមនុស្សធម៌សម្រាប់ផ្តល់ជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងចាស់ជរា ទីទ័លក្រ ចំនួន ៣ ភូមិ គឺភូមិពូនកក ភូមិព្រៃបាសឹង និងភូមិរំលក ស្ថិតនៅឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។  ដោយក្នុង០១ គ្រួសារ ទទួលបានអង្ករចំនួន ៥០ គីឡូក្រាម ត្រីខ១ យួរ និងថវិកា លោក ចាន់ ហ៊ ចំនួន១០,០០០ រៀល សរុប១៥០,០០០ រៀល។
ឆ្លៀតក្នុងឱកាសនោះ លោក សាស្ត្រាចារ្យ បណ្ឌិត បានមានប្រសាសន៍ សំណេះសំណាល និងសួរសុខទុក្ខដល់ប្រជាពលរដ្ឋ ទាំង១៥ គ្រួសារ ខាងលើថា ថ្ងៃនេះ លោក ពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានជួបមុខ លោកពូ អ្នកមីង លោកតា លោកយាយ ហើយបានផ្តល់អំណោយមនុស្សធម៌នេះ ចំគោលដៅពិតប្រាកដ ជាពិសេស ចំពោះអំណោយខាងលើនេះ គឺជាទឹកចិត្តបន្តិចបន្តួច និងការចំណាយ ថវិកាផ្ទាល់ខ្លួន របស់ លោក និងភរិយា ។  លោក សាស្ត្រាចារ្យ បណ្ឌិត បានមានប្រសាសន៍បន្តទៀតថា សម្រាប់អំណោយទាំងនេះ គ្រាន់តែសម្រាលការលំបាក មួយគ្រា ទេ ហើយលោកបានសន្យាថានឹងបន្តផ្តល់ជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងចាស់ជរាទីទ័លក្របន្តទៀត។  ជាចុងក្រោយលោក សាស្ត្រាចារ្យ បណ្ឌិត ក៏សូមជូនពរដល់ លោកពូ អ្នកមីង លោកតា លោកយាយ សូមឱ្យជួបប្រទះតែសេចក្តីសុខ កុំបីអាក់ខានឡើយ៕  សម្រួលដោយ  ទៀង  បុណ្ណរី
អត្ថបទដែលជាប់ទាក់ទង