លោក ឡុញ វុឌ្ឍី សូមប្រកាសដំណឹងជាផ្លូវការណ៍ទៅដល់មន្រ្តីដែលពាក់ព័ន្ធនិងសាធារណជនចាប់ពីថ្ងៃនេះតទៅ
ភ្នំពេញ៖ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ នេះ លោក ឡុញ វុឌ្ឍី បានមកដល់ការិយាល័យនិពន្ធ ហើយមានការស្នើសុំដោយទទូចដើម្បីអោយអង្គភាពធីអិនអឹមយើងខ្ញុំមានការចុះផ្សាយជាផ្លូវការព្រោះថា លោក ឡុញ វុឌ្ឍី បានធ្វើបាត់សំណុំឯកសារមួយចំនួនជាពិសេសបាត់បង្កាន់ដៃឯកសារប្លង់កាន់កាប់ដីធ្លី។ លោក ឡុញ វុឌ្ឍី បានបន្តទៀតថា លោកក៏បានបំពេញកាតព្វកិច្ចយោងទៅតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានអំពីការសំណុំឯកសារដែលបានបាត់បង់រកមិនឃើញនោះ ត្រូវបានលោក ឡុញ វុឌ្ឍី ដាក់ពាក្យបណ្តឹងទៅលោកចៅសង្កាត់គីឡូម៉ែត្រលេខ៦ ហើយក៏បានធ្វើលិខិតធានាអះអាងចំពោះមុខអាជ្ញាធរដែលមានសមត្ថកិច្ច កាលពីថ្ងៃទី១៣ ខែធ្នូ ២០២៣ កាលពីកន្លងទៅ។ អាស្រ័យដូចជម្រាបជូនដំណឹងក៏ដូចជាព័ត៌មានសម្រាប់សាធារណជននិងមន្រ្តីមូលដ្ឋានមេត្តាជ្រាបដោយក្តីអនុគ្រោះ។ ហើយជាចុងក្រោយនេះផងដែរសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអង្គភាពសារព័ត៌មានធីអិនអឹម ដែលបានផ្សព្វផ្សាយជូនដំណឹងរបស់ខ្ញុំបាទ ឡុញ វុឌ្ឍី៕ សម្រួលដោយ ទៀង បុណ្ណរី