ក្មេង​ស្រី​កំព្រា​ម្នាក់ យក​ត្រឡោក​មក​ច្នៃ​ចេញ​ជា​គោម ពិតជា​ស្រស់​ស្អាត​ប្លែក​គួរ​ឱ្យ​ទាក់ទាញ (​វី​ដេ​អូ​)

រាជធានី​ភ្នំពេញ ៖ ពិតជា​មិន​សរសើរ​មិន​បាន ក្មេង​ស្រី​កំព្រា​ឪពុក​មួយ​រូប បាន​ច្នៃ​ត្រឡោក​ដូង ចេញ​ទៅ​ជា​គោម លម្អ​ដោយ​ការ​ដាក់​ភ្លើងពណ៌ ពិតជា​គួរ​ឱ្យ​ចាប់អារម្មណ៍ និង​គយគន់​យូរ​ៗ​ទៅ​កាន់តែ​ស្រស់​ស្អាត ដោយ​មិន​អាច​កាត់ថ្លៃ​បាន​ឡើយ​។ ជា​ការ​ពិត ទោះបី​ប្អូន​ជា​ក្មេង​ស្រី​ក៏​ពិតមែន តែ​ប្អូន​ពុំ​គិត​ថា ការងារ​នេះ​លំបាក ឬ​ជា​ការងារ​របស់​បុរស​នោះ​ឡើយ ហើយ​ប្អូន​អាច​ទ្រង់គ្រឿង បំពាក់​គ្រឿង ច្នៃ​របស់​ផ្សេង​ៗ​ដែល​គ្មាន​តម្លៃ ឱ្យ​ក្លា​យមក​ជា​របស់​មាន​តម្លៃ​ជាទី​គាប់​ចិត្តបាន​។  តាម​រយៈ​រូបភាព​ដែល​បង្ហោះ​នៅ​លើ​គណនី​ឈ្មោះ «​យ៉េ​ប ប្រ​ហ៊ី​ម​» អំពី​សកម្មភាព​ប្អូនស្រី​ធ្វើ​គោម​ពី​ត្រឡោក​ដូង ពិតជា​ស្រស់​ស្អាត ហើយ​បើ​តាម​រយៈ​វី​ដេ​អូ​របស់​ប្អូន គឺ​បាន​ចែករំលែក​ពី​សកម្មភាព​ប្អូនស្រី​ជា​ច្រើន​ទាក់ទង​នឹង​គ្រឿង​ចម្លាក់ ដោយ​ប្អូន​ដាប់ ឆ្លាក់ និង​បន្ថែម ក៏​ដូច​ជា​អ្វី​ផ្សេង​ៗ​ដែល​ប្អូន​ធ្វើ​តាម​តម្រូវការ​របស់​ភ្ញៀវ​ផង​ដែរ​។ ក្នុង​នោះ តាម​រយៈ​វី​ដេ​អូ​របស់​ប្អូន​ឃើញ​ថា «​មាន​គេ​ចាប់អារម្មណ៍​ច្រើន ដោយ​មាន​អ្នក​ចូល​មើល​ក្នុង​បណ្តាញ​យក្ស​សង្គម​យក្ស Tik Tok រហូត​ដល់​ទៅ​រាប់​លាន​អ្នក​មើល​ឯណោះ តាម​រយៈ​ទឹកដៃ ក៏​ដូច​ជា ការ​ខិតខំ​ប្រឹងប្រែង​របស់​ប្អូន​ផង​នោះ​»​។  គួរ​រំលឹក​ផង​ដែរ​ថា ប្អូនស្រី​ដែល​ជំនាញ​ទ្រង់គ្រឿង​តុបតែង​នេះ គឺជា​ក្មេង​ស្រី​ម្នាក់​ដែល​ឧស្សាហ៍​ព្យាយាម ឆ្លាត​វៃ និង​មាន​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​ធ្វើ​ការងារ ក៏​ដូច​ជា​ជួយ​ម្តាយ​របស់​នាង​ផង​ដែរ ព្រោះ​នាង​គឺជា​ក្មេង​ស្រី​ដែល​កំព្រា​ឪពុក​តាំងពី​ក្មេងខ្ចី​មក​ម្ល៉េះ​។  តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព ប្អូនស្រី​រ័​ត្ន ដែល​ជា​កូនកំព្រា​ឪពុក បាន​ប្រាប់​អោយ​ដឹង​ថា «​នាង​ប្រកប​របរ​ទ្រង់គ្រឿង តម្លើង​គ្រឿង​នេះ ប្រមាណ​ជា​២​ឆ្នាំ​មក​ហើយ​។ ដោយ​នាង​មាន​ជីវភាព​ខ្វះខាត​កាលពី​កន្លង​ទៅ ទើប​បានជា​នាង​ប្រកប​រប​មួយ​នេះ ពោល​គឺ​នាង​ត្រូវ​ខិតខំ​ប្រឹងប្រែង​ធ្វើការ ដើម្បី​បាន​ប្រាក់​កម្រៃ​ជួយ​ដល់​ម្តាយ​»​។ ស្រី​រ័​ត្ន ដែល​ជា​កំព្រា​ឪពុក​រូប​នេះ បាន​បន្ត​ថា «​នាង​មិន​ដែល​ត្អូញត្អែរ​ក្នុង​ការ​ធ្វើ​ការងារ​បែប​នេះ​ឡើយ​»​។  ជា​ការ​ពិត​ណាស់ ដូច​ជា​ពេល​ថ្មី​ៗ ស្រី​រ័​ត្ន​រូប​នេះ នាង​បាន​ធ្វើ​ត្រឡោក​ឱ្យ​ក្លាយជា​គោម ដោយ​មានការ​ឆ្លាក់​អក្សរ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឬ​ពាក្យ​ថា ពុក​ម៉ែ ឬ​មួយ​ក៏​ពាក្យ​អ្វី​ក៏​បាន​។ បន្ថែម​ពី​នេះ វា​កាន់តែ​ស្រស់​ស្អាត​នា​ពេល​រាត្រី ខណៈ​ពេល​ដែល​បើកភ្លើង គឺ​វា​រំលេច​ចេញ​មក​នូវ​ក្បូរក្បាច់ ក៏​ដូច​ជា​ភាព​ស្រស់​ស្អាត​ដែល​កើត​ចេញពី​ការ​ទ្រង់គ្រឿង និង​ការ​យក​ទេព​កោស​ស្យ​របស់​នាង​មក​បង្ហាញ​នោះ។  ចំពោះ​ការ​ធ្វើ​ត្រឡោក​នេះ​ដែរ នាង​បាន​ប្រាប់​អោយ​ដឹង​ថា «​នាង​ត្រូវ​ចំណាយពេល​២​ថ្ងៃ​ក្នុង​ការ​ធ្វើ វា​ហាក់ដូចជា​មិន​ស្រួល​ឡើយ ចំពោះ​ការងារ​មួយ​នេះ​»​។  ហើយ​ក្នុង​ការងារ​របស់​នាង ជា​ធម្មតា​តែងតែមាន​ឧបសគ្គ ដោយ​នាង​បាន​និយាយ​ឱ្យ​ដឹង​ថា «​ជួន​កាល​ធ្វើ​រួច​ហើយ វា​បា​.​ត់​ក៏​មាន ដូច្នេះ​ពិតជា​មានការ​សោកស្តាយ​ជា​ខ្លាំង​»​។ ស្រី​រ័​ត្ន ដែល​មាន​ជំនាញ​តាំងពី​ក្មេង​វ័យ បាន​បន្ត​ថា «​នាង​មិន​ដែល​គិត​ថា នេះ​ការងារ​ប្រុស ឬ​ស្រី​នោះ​ឡើយ ពោល​គឺ​នាង​មិន​ដេក​ដួល​តាម​វាសនា​នោះ​ឡើយ ទោះបី​នាង​ជា​ស្រី ក៏​នាង​អាច​ធ្វើការ​នេះ​បាន​ដែរ ដើម្បី​បាន​ថវិការ​អោយ​ម្តាយ​នាង​ក្នុង​ការ​ដោះស្រាយ​ជីវភាព ក៏​ដូច​ការ​ខ្វះខាត​នានា​»​។  ដូចនេះ ជា​ចុង​ក្រោយ ស្រី​រ័​ត្ន ដែល​ជា​ក្មេង​កំព្រា សូម​អោយ​បងប្អូន​ជួយ​ទិញ ក៏​ដូច​ជា​គាំទ្រ​សិល្បៈ​ស្នាដៃ​កូន​ខ្មែរ ផលិតផល​ខ្មែរ ដែល​កើត​ចេញពី​ការ​ផ្ចិតផ្ចង់ ក៏​ដូច​ជា​ការ​សម្រិត​ស​ម្រាំ​ទម្រាំ​បាន​មួយ​ៗ​នោះ​ផង​ដែរ​។  សម្រួលដោយ  ទៀង  បុណ្ណរី

 

@user8385320727854

#tiktok #លោកឪសួង #fyp #tiktok #foryoupage #foryoupage #viralvideos #funnyvideos #duet #trending #love #memes #followme #repost #foryou#handwashchallenge

♬ original sound – cambodia

អត្ថបទដែលជាប់ទាក់ទង