បុរស​ម្នាក់​ដើរ​រើស​អេ​ត​ចាយ​ចូល​ដល់​ក្នុងផ្ទះ ត្រូវ​ម្ចាស់ផ្ទះ​ស្រែក​ផ្អើល​ពេញ​បុរី​មួយ​កន្លែង

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ដើរ​រើស​អេ​ត​ចាយ ហើយ​ចូល​ផ្ទះ​របស់​បងប្អូន​ប្រជាពលរដ្ឋ ក៏​ត្រូវ​បាន​គេ​ស្រែ​កថា «​ចោ​.​រ​ៗ» រួច​ឃាត់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច​នគរ​បាល​​ប៉ុស្តិ៍​ភ្លាម​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៤ នៅ​ចំណុច​បុរី​សឡា ស្ថិត​ក្នុង​សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។  សេចក្តីរាយការណ៍​បន្ត​ថា អ្នក​រើស​អេ​ត​ចាយ​ត្រូវ​ឃាត់ខ្លួន​ខាងលើ​នេះ​មានឈ្មោះ ឈិ​ន សា​រឿ​ន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ ស្នាក់​នៅ​មិន​ពិតប្រាកដ ។  តាម​ប្រភព​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ថា «​នៅ​មុន​ពេល​កើតហេតុ ពួក​គាត់​កំពុង​តែ​ហូប​ស្រា​បៀរ​នៅ​ខាង​មុខ​ផ្ទះ បន្ទាប់​មក​ស្រាប់តែ​ឃើញ​បុរស​ជា​ជនសង្ស័យ​ម្នាក់​ដើរ​រើស​អេ​ត​ចាយ​ទាំង​យប់ រួច​ក៏​មក​សុំ​សំបក​កំប៉ុង ពួក​គាត់​ក៏​បាន​អោយទៅ​»​។  ពលរដ្ឋ​បន្ត​ថា «​ខណៈ​ពេល​បុរស​ជា​ជនសង្ស័យ​រូប​នោះ កំពុង​តែ​រើស​សំបក​កំប៉ុង​សុខ​ៗ ក៏​ស្រាប់តែ​ឃើញ​បុរស​រូប​នោះ​ចូល​ទៅ​ក្នុងផ្ទះ រួច​ទៅ​សុំ​ក្រដាស់​ជូត​មាត់​ទៀត​។ ចំណែក​បងប្អូន​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ និង​ម្ចាស់ផ្ទះ ដោយ​មានការ​សង្ស័យ ក៏​បាន​ស្រែ​កថា «​ចោ​.​រ​ៗ» ធ្វើ​ឱ្យ​បុរស​ជា​អ្នក​រើស​អេ​ត​ចាយ​រូប​នោះ​រត់គេច​ខ្លួន​តែ​ម្ដង​»​។   ពលរដ្ឋ​បន្ត​ទៀត​ថា «​ភ្លាម​ៗ​នោះ បងប្អូន​ប្រជាពលរដ្ឋ​ក៏​នាំ​គ្នា​ដេញ​តាម ចំណែក​បុរស​រើស​អេ​ត​ចាយ​ជា​ជនសង្ស័យ​រូប​នោះ ក៏​បាន​យក​បន្ទះក្តារ​មក​រក​វា​.​យ​បងប្អូន​ប្រជាពលរដ្ឋ ប៉ុន្តែ​ត្រូវ​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​ឃាត់​ជាប់ រួច​វា​.​យ​២​ដៃ​ទៅ​៣​ដៃ បណ្ដាល​ឱ្យ​រង​រង​របួស​តែ​ម្ដង បន្ទាប់​មក​ក៏​ប្តឹង​ទៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ភ្លាម​ៗ​ផង​ដែរ​»​។  ក្រោយ​ពេល​កើតហេតុ នគរបាល​ប៉ុស្តិ៍​បាន​នាំ​ខ្លួន​ជនសង្ស័យ​ខាងលើ យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរ​បាល​សង្កាត់​អូរ​បែក​ក្អម ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត​៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង