លោក ងន សាំង អគ្គនាយក ក្រុមហ៊ុន អ អឹម អេ (ខេមបូឌា) បានផ្ដល់រថយន្តដឹកវ៉ាក់សាំងចំនួនពីរគ្រឿងជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ បន្ទាប់ពីទទួលបានលិខិតថ្លែងអំណរគុណពីនាយករដ្ឋមន្ត្រីកម្ពុជា នាពេលថ្មីៗនេះ
ដូចជាការសន្យាមែន! កាលពីថ្ងៃទី១៥ខែមេសា ឆ្នាំ២០២១ លោក ងន សាំង ព្រមទាំងក្រុមការងាររបស់ក្រុមហ៊ុន RMA (Cambodia) មានគោលបំណងយ៉ាងច្បាស់លាស់ដើម្បីចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជាប្រឆាំងជំងឺកូវីដ១៩, ក្រុមហ៊ុន RMA (Cambodia) Plc បានផ្ដល់រថយន្តដឹកវ៉ាក់សាំងចំនួនពីរគ្រឿងជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ19។ សូមបញ្ជាក់ថា រថយន្តនេះមានសមត្ថភាពបញ្ចុះសីតុណ្ហភាពរហូតដល់ -25 អង្សាសេ ដើម្បីរក្សាគុណភាពវ៉ាក់សាំងក្នុងការដឹកជញ្ជូន និងរក្សាទុក។
ជាចុងក្រោម លោក ងន សាំង ក្នុងនាមជាអគ្គនាយកនៃក្រុមហ៊ុន RMA (Cambodia) Plc ក៏បានថ្លែងអំណរគុណដល់គណៈកម្មាការជាតិប្រយុទ្ធនឹងជម្ងឺកូវីដ ១៩ ដែលបានដឹកនាំប្រកបដោយការលះបង់និងទទួលខុសត្រូវខ្ពស់សម្រាប់ប្រជាជនកម្ពុជា។