រសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ នៅមន្ទីរគណបក្សខេត្តព្រៃវែង ឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង និងសហការី បានអញ្ជើញទទួលម៉ាស់ចំនួន១០០កេស ពីឯកឧត្តមឧកញ៉ា ប៉ែន នួន ប្រធានក្រុមការងារចុះមូលដ្ឋានឃុំកំពង់ប្រាសាទ ស្រុកពាមជរ និងតំណាងឲ្យក្រុមហ៊ុន (ជីហ្វ័រតិច ) ដើម្បីចូលរួម អនុវត្តវិធានការ ៣កុំ ៣ការពារ និងចូលរួមចំណែក ទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ១៩ ។
ក្នុងនេះផងដែរ ឯកឧត្តម ស្បោង សារ៉ាត បានកោតសសើរ ឯកឧត្តមឧកញ៉ា ប៉ែន នួន និងសហការី នេះជាកាយវិការ និងទឹកចិត្តដ៏ប្រសើរថ្លៃថ្លា ដែលប្រទេស ក៏ដូចជាខេត្តព្រៃវែង បាននិងកំពុងខិតខំ ចូលរួមទប់ស្កាត់ ជំងឺកូវីដ១៩ ។
សាជាថ្មីម្ដងទៀត ឯកឧត្តមប្រធាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តមឧកញ៉ា ប៉ែន នួន រួមជាមួយសហការី នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ គ.ស ២០២១ សូមបានសមប្រកបដោយពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕