សម្រេច​ឃុំខ្លួន​មន្ត្រី​ចូល​និវត្តន៍​ម្នាក់ហើយ​ ក្រោយ​គំ​រា​.​ម​ស​ម្លា​.​ប់​ចៅក្រម​ម្នាក់​រស់នៅ​ជិត​ខាង​គ្នា

រាជធានី​ភ្នំពេញ ៖ បើ​តាម​ប្រភព​ព័ត៌មាន​នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៣ បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក ឃ្លោក ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ម្នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ដែល​ជនសង្ស័យ​រូប​នោះ​ជាប់​ពាក់ព័ន្ធ​ពី​បទ «​គំ​រា​.​ម​កំ​ហែ​.​ង​ថា​នឹង​ស​ម្លា​.​ប់ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​.​ន​» ។  ជនសង្ស័យ​ខាងលើ​មានឈ្មោះ ជ័យ សុ​ផាត ភេទ​ប្រុស អាយុ​៦១​ឆ្នាំ មុខរបរ​នៅផ្ទះ (​អតីតមន្ត្រី​យោធា​ចូល​និវត្តន៍​) ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​លេខ​១៩ ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។  តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន បាន​ដាក់​ជន​ត្រូវ​ចោទ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ «​គំ​រា​.​ម​កំ​ហែ​ង​ថា​នឹង​ស​ម្លា​ប់ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​ន​» ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២៣ ។ បទល្មើស​នេះ មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​២៣៣ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៤៥ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿ​​ង​ញៀ​ន ។  តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា មូលហេតុ​បានជា​ចៅក្រម​ស៊ើបសួរ សម្រេច​ឲ្យ​ឃុំខ្លួន​ជនសង្ស័យ​ខាងលើ​រូប​នេះ ដោយ​យោង​ទៅ​លើ​ពាក្យបណ្តឹង​របស់​លោក​ចៅក្រម​ម្នាក់ រស់នៅ​ជិតខាង​គ្នា ហើយ​រង​នូវ​ការ​ជេរ​ប្រមា​ថ និង​គំ​រា​ម​កំ​ហែ​ង​ដល់​អាយុ​ជី​វិ​ត​ពី​សំណាក់​ជនសង្ស័យ​រូប​នោះ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ សូ​ម្បី​តែ​អ្នក​រស់នៅ​ភូមិ​របង​ជាមួយ​អតីតមន្ត្រី​យោធា​រូប​នោះ ក៏​ត្រូវ​រង​ការ​ជេរ​ព្រឹក​ជេរ​ល្ងាច​ផង​ដែរ ដោយ​មិន​ខ្លាចរអារ​អ្នក​ណា​ឡើយ ។  ក្រោយ​ពី​មាន​ពាក្យបណ្តឹង កម្លាំង​សមត្ថកិច្ច​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ ក៏​បាន​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​ទៅ​កាន់​សាលាដំបូង​រាជ​ធានី​​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់ ៕   សម្រួលដោយ   ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង