សល់ពីការផ្គត់ផ្គង់ក្នុងអង្គភាពកងទ័ព បន្លែ ត្រីសាច់ នាំទៅដាក់លក់នៅលើទីផ្សារសហគមន៍
ផលិតផលបន្លែ ត្រី សាច់ដែលបានពីការដាំដុះរបស់កងកម្លាំងយោធាតាមបណ្តាកងឯកភាពនៃវរសេនាតូចថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១ ត្រូវបាននាំយកទៅដាក់លក់នៅលើទីផ្សារសហគមន៍ខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមអនុវត្តតាមផែនការយុទ្ធសាស្រ្តលើកស្ទួយវិស័យកសិកម្មក្នុងស្រុក របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៃរដ្ឋសភា។ ការដាក់លក់នៅបន្លែ ត្រីសាច់នៅលើទីផ្សារសហគមន៍ ទទួលបានការគាំទ្រពីប្រជាសហគមន៍ថាជាផលិតផលល្អមានប្រភពច្បាស់លាស់។ បណ្តាអង្គភាពចំណុះវរសេនាតូចថ្មើរជើងលេខ ៥១៣ តែងធ្វើការប្រឡងប្រណាំងដាំដុះបន្លែចម្រុះនិងការងារចិញ្ចឹមត្រីសត្វ ហើយដែលបន្លែត្រីសាច់ទាំងនោះក្រោយផ្គត់ផ្គង់ដល់កងកម្លាំងគ្រប់គ្រាន់តែងនាំយកទៅលក់នៅទីផ្សារដើម្បីបានថវិកាកសាងអង្គភាពនិងជួយឧបត្ថម្ភក្នុងកិច្ចការងារមនុស្សធម៌ផ្សេងៗ៕ សម្រួលដោយ ទៀង បុណ្ណរី