ព្រះសង្ឃ​៦៧​អង្គ បាននិមន្ត​ប្រោះព្រំ​សុំ​សេចក្តីសុខ នៅ​ចំណោទ​លោកយាយ​ម៉ៅ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤

ខេត្ត​ព្រះ​សីហ​នុ ៖ ដើម្បី​សុំ​សេចក្តីសុខ​សប្បាយ ជូន​ដល់​ប្រជាពលរដ្ឋ ធ្វើ​ដំណើរ​នៅ​លើ​ដងផ្លូវ នៅ​រសៀល​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២៣​នេះ រដ្ឋបាល​ខេត្ត និង​មន្ទីរ​ធម្មការ​ខេត្ត​ព្រះ​សីហ​នុ បាន​និមន្ត​ព្រះសង្ឃ គណៈកម្មការ​អាចារ្យ និង​ពុទ្ធបរិស័ទ ប្រារព្ធ​ពិធី​ប្រោស​ព្រំ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​បរិវេណ​ចំណោទ​លោកយាយ​ម៉ៅ ស្ថិត​ក្នុង​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ រហូត​មក​ដល់​ផ្លូវបំបែក​កែង​រ៉ា ។  លោក ប្រាក់ វិសាល តំណាង​រដ្ឋបាល​ខេត្ត មាន​ប្រសាសន៍​នៅ​ក្នុង​ឱកាស​នោះ បាន​លើក​ឡើង​ថា រដ្ឋបាល​ខេត្ត​តែងតែ​ប្រារព្ធ​ធ្វើ​ពិធី​ប្រោះព្រំ សុំ​សេចក្តីសុខ​សប្បាយ ជូន​ទៅ​ដល់​ប្រជាពលរដ្ឋ ដែល​ធ្វើ​ដំណើរ​នៅ​លើ​ដងផ្លូវ កាត់​បន្ថយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្សេង​ៗ ដែល​កើតឡើង​ជាយថាហេតុ ។  ពិធី​ប្រោស​ព្រំ​នេះ​ដែរ ដោយ​មានការ​និមន្ត​ចូលរួម​ពី​ព្រះ​មេគុណ​ស្ដីទី ព្រះ​ចៅអធិការ គ្រូសូត្រឆ្វេង​ស្ដាំ និមន្ត​មក​ពី​បណ្ដា​វត្ត នៅ​ក្នុង​ក្រុង និង​ស្រុក​ព្រៃ​នប់​ចំនួន​៦៧​អង្គ ។  ពិធី​ប្រោស​ព្រំ​សុំ​សេចក្តីសុខ​ដល់​ប្រជាពលរដ្ឋ ធ្វើ​ដំណើរ​នៅ​លើ​ដងផ្លូវ​នេះ​ដែរ លោក​ក៏​បាន​សំណូមពរ ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា ដើម្បី​បញ្ជៀ​សបាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្សេង​ៗ កើតឡើង​ជាយថាហេតុ ការ​គោរព​ច្បាប់​ចរាចរណ៍ គឺ​នាំ​មក​នូវ​សុខ​សុវត្ថិភាព​ទាំងអស់​គ្នា ៕  សម្រួលដោយ   ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង