ផលិតផលគ្រឿងចក្រធុនធ្ងន់របស់ក្រុមហ៊ុន អ អិម អេ នឹងមានវត្តមាននៅក្នុង ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា អន្តរជាតិ ឆ្នាំ២០២៣
ភ្នំពេញ៖ ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា – អន្តរជាតិ ប្រចាំឆ្នាំត្រូវបានរៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជា (CCA) ដែលជាផ្នែកមួយនៃមហាសន្និបាតប្រចាំឆ្នាំរបស់សមាគម ដោយឆ្នាំនេះនឹងប្រារព្ធឡើងនៅថ្ងៃទី 6 ដល់ថ្ងៃទី 8 ខែធ្នូ ឆ្នាំ 2023 នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ពិព័រណ៍នេះមានគោលបំណងបង្ហាញ និងផ្សព្វផ្សាយសម្ភារសំណង់ សេវាកម្ម និងបច្ចេកវិទ្យាដែលមាននៅលើទីផ្សារកម្ពុជាដល់ភ្ញៀវជាតិ និងអន្តរជាតិ។
ផ្នែកគ្រឿងចក្រធុនធ្ងន់ (HED) របស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា)ម.ក (RMA Cambodia) ដែលជាក្រុមហ៊ុនធំជាងគេមួយក្នុងប្រទេសកម្ពុជា ក៏នឹងបង្ហាញវត្តមានផងដែរ ដើម្បីបង្កើនទំនុកចិត្ត ប្រជាប្រិយភាព និងការលក់ផលិតផលឧបករណ៍ធុនធ្ងន់គ្រប់ប្រភេទ ជាមួយនឹងម៉ាកល្បីៗដូចជា JCB (អង់គ្លេស), FUSO (ជប៉ុន), AJAX (ឥណ្ឌា) និង Mahindra (ឥណ្ឌា)។ ក្រុមហ៊ុន RMA ផ្តល់នូវផលិតផលគ្រឿងចក្រ JCB ធុនធ្ងន់ដូចជា អេស្កាវ៉ាទ័រគ្រប់ខ្នាត រ៉ូឡូ គ្រឿងចក្រឧបករណ៍ ៦ មុខចូលគ្នា គ្រឿងចក្រឯកទេសសំអាតផ្លូវថ្នល់ រថយន្តដឹកទំនិញ FUSO គ្រប់ប្រភេទ រថយន្ត AJAX ផលិតបេតុងស្វ័យប្រវត្តិ ម៉ាស៊ីនបូម-បាញ់បេតុង សាយឡូ រថយន្តដឹកទំនិញធុនតូច និង គ្រឿងចក្រនីវ៉ាល័រ Mahindra ។
ក្រុមហ៊ុន RMA ពិតជាមានមោទនភាពដែលអាចជាផ្នែកមួយនៃ ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា – អន្តរជាតិឆ្នាំ២០២៣ ដោយមានវត្តមានក្រុមហ៊ុនរាប់រយចូលរួម ដោយពិព័រណ៍នេះត្រូវបានទទួលស្គាល់ថាជាព្រឹត្តិការណ៍សំណង់ដ៏ធំបំផុតមួយនៅក្នុងប្រទេស ជាពិសេសផ្នែកគ្រឿងចក្រធុនធ្ងន់ (HED) របស់ក្រុមហ៊ុន RMA អាចមានឱកាសកាន់តែច្រើនក្នុងគោលបំណងអោយក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលគ្រឿងចក្រធុនធ្ងន់ឈានមុខគេនៅក្នុងទីផ្សារនៃប្រទេសកម្ពុជាជាមួយនឹងផលិតផលផ្សេងទៀតរបស់ក្រុមហ៊ុន RMA៕