ទឹកជំនន់ដ៏អាក្រក់នៅដូមីកែនស្លា.ប់យ៉ាងតិច២១នាក់
ប្រទេសដូមីនីកែន ៖ នៅសាធារណរដ្ឋដូមីនីកែនរយៈពេល៤៨ម៉ោងចុងក្រោយនេះជួបប្រទះ ភ្លៀងធ្លាក់យ៉ាងខ្លាំង បណ្ដាលឲ្យមនុស្សស្លា.ប់ដល់យ៉ាងតិច២១នាក់។ នេះបើតាមការអះអាងរបស់អាជ្ញាធរកាលពីថ្ងៃទី១៩វិច្ឆិកា។ តាមមជ្ឈមណ្ឌលប្រតិបត្តិការបន្ទាន់ថា ក្នុងចំណោមអ្នកស្លា.ប់ ៤នាក់ជាជនជាតិអាមេរិកនិង៣នាក់ជាជនជាតិហៃទី។ តាមអាជ្ញាធរថា ខេត្តចំនួន៣០ក្នុងចំណោមខេត្តទាំង៣២របស់ប្រទេស មកដល់ថ្ងៃទី១៩ វិច្ឆិកា បន្តស្ថិតក្រោមការប្រកាសអាសន្នទឹកជំនន់៕ សម្រួលដោយ ទៀង បុណ្ណរី