​ប្អូន ចង់​រៀបការ​ប្រពន្ធខ្លាំ​ង តែ​បងស្រី​អាយុ ៣៥ ឆ្នាំ ហើយ​នៅមិនព្រម​យក​ប្តី​សោះ ទើបសម្រេចចិត្ត ​បង្ហោះ​រូប​បងស្រី​ស្វែ​ងរ​ក​គូ តែ​លទ្ធផល ពិតជា​មិន​នឹកស្មា​នថា៖…

ព្រោះតែទំនៀមទម្លាប់ប្រពៃណី នោះកូនច្បងក្នុងគ្រួសារ គឺត្រូវរៀបការមុនប្អូនបន្ទាប់។ តែទំនៀមទម្លាប់នេះ បានធ្វើឲ្យបុរសជាប្អូនដែលចង់រៀបការប្រពន្ធយ៉ាងខ្លាំង បានសម្រេចចិត្តបង្ហោះតាមអ៊ិនធរណេត ស្វែងរកគូសម្រាប់បងស្រីរបស់ខ្លួនដែលមិនទាន់រៀបការ ខណៈវ័យ ៣៥ ឆ្នាំ ទៅហើយ តែនាងមិននឹកនារឿងចង់បានប្តីសោះ។  របាយការណ៍ពីគេហទំព័រ sohu បានបង្ហាញរូបថតរបស់ស្ត្រីអាយុ ៣៥ ឆ្នាំ ដែលជាកូនច្បងនៃគ្រួសារ។ នាងមានប្អូនប្រុសអាយុ ២៨ ឆ្នាំ ម្នាក់ ដែលគាត់រំពឹងថា នឹងរៀបការជាមួយមិត្តស្រីរបស់គាត់។ ប៉ុន្តែ ដោយសារបងស្រី​មិន​ទាន់​រៀប​ការ គាត់ក៏ត្រូវជាប់គាំងក្នុងទំនៀមទម្លាប់ប្រពៃណីនេះ។ ទោះជាយ៉ាងណា ដើម្បីដោះស្រាយចំពោះហេតុផលនេះ គាត់ក៏បានសម្រេចិត្ត​បង្ហោះរូបបងស្រីនៅលើអ៊ីនធើរណែត ដើម្បីស្វែងរកស្វាមីឲ្យនាងបានរៀបការឆាប់ៗ។  បុរសជាប្អូនបាននិយាយថា បងស្រីអាយុ ៣៥ ឆ្នាំរបស់គាត់ នៅតែមិនខ្វាយខ្វល់ពីស្ថានភាពនៅលីវរបស់នាងទេ បើទោះបីជាគាត់បានពន្យារពេលផែនការផ្ទាល់ខ្លួនរបស់គាត់ក្នុងការរៀបការក៏ដោយ។  តែអ្វីដែលនឹកស្មានមិនដល់នោះ គឺក្រោយការបង្ហោះនេះបានសាយភាយ ឃើញថាមានបុរសៗជាច្រើនបង្ហាញចំណាប់អារម្មណ៍ចង់រៀបការជាមួយនារីជាបងស្រីនោះយ៉ាងខ្លាំង ព្រោះថាបើទោះជានាងស្ថិតក្នុងវ័យ ៣៥ ឆ្នាំ ក៏ដោយ តែនាងនៅតែមើលទៅស្រស់ស្អាតគ្រប់ជ្រុង។  ​ក្នុងការបង្ហោះដ៏​ភ្ញាក់​ផ្អើលនេះ អ្នកចង់បានប្រពន្ធ​ជា​ច្រើន​ ​បាន​ស្នើ​ផ្តល់ថ្លៃ​បណ្ណាការ​ដល់​ក្រុម​គ្រួសារនេះយ៉ាងច្រើនៗ​ទៀត​ផង។ ក្នុងនោះ អ្នកនិយមលេងអ៊ីនធឺណិតម្នាក់បានផ្តល់ថ្លៃបណ្ណាការចំនួន 300,000 យន់ (ស្មើ ៤ ម៉ឺនដុល្លារ) ខណៈម្នាក់ទៀតសុខចិត្តឱ្យខ្ពស់រហូតដល់ 500,000 យន់ (2.5 លានបាត) ។  តែទន្ទឹងនេះ ក្រោយពីបានឃើញនារីជាបង ទទួលបានភាពទាក់ទាញពីក្រសែភ្នែករបស់មនុស្សជាច្រើនបែបនេះ ជាហេតុធ្វើឲ្យបុរសជាប្អូន បានពិចារណាថា ពួកគេសុខចិត្តដកចំនួនលុយដ៏ច្រើន ដែលខ្ពស់ជាងមិត្តស្រីរបស់គាត់ទាមទារពីចំនួន 200,000 យ័ន ទៅទៀត៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង