ឯកឧត្តម ឧកញ៉ា ប៉ែន នួន ទីប្រឹក្សា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និង លោក អេនទ្រូ តំណាងក្រុមហ៊ុន ជីហ្វ័រតិច និងលោក វ៉ា សារ៉ាយ ជាក្រុមការងារ បានអញ្ជើញជាអធិបតី ពិធី ចែកអំណោយដល់ប្រជាពលរដ្ឋ៩០០គ្រួសារ ស្ថិតនៅឃុំកំពង់ប្រាសាទ ស្រុកពាមជរ ខេត្តព្រៃវែង នៅព្រឹកថ្ងៃងៃទី១១ ខែ មេសា ឆ្នាំ ២០២១នេះ

TNM (ខេត្តព្រៃវែង)៖ឯកឧត្តម ឧកញ៉ា ប៉ែន នួន និង លោក អេនទ្រូ តំណាងក្រុមហ៊ុន ជីហ្វ័រតិច និងលោក វ៉ា សារ៉ាយ ជាក្រុមការងារ បានអញ្ជើញជាអធិបតី ពិធី ចែកអំណោយ ស្ថិតនៅឃុំកំពង់ប្រាសាទ ស្រុកពាមជរ ខេត្តព្រៃវែង នៅព្រឹកថ្ងៃអាទិត្យ ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនិងថ្ងៃទី១១ ខែ មេសា ឆ្នាំ ២០២១នេះ

ជាកិច្ចចាប់ផ្តើម លោក ទុំ សារ៉េត និងលោកលន់ កុល មេឃុំកំពង់ប្រាសាទបានថ្លែងរបាយការណ៍ស្វាគមន៍ ជូន ឯកឧត្តម ឧកញ៉ា ជាគណៈអធិបតី និងរាយការណ៍ពីដំណើរការនៃកិច្ចការកសាង និងសមិទ្ធផលនានា ក្នុងនោះដែរលោក ហ៊ុន ចាន់ដែន ជាអភិបាលរងស្រុកពាមជរ ក៏បានថ្លែងនូវក្នុងពិធីចែកអំណោយនារដូវកាលកូវីដនេះ ជាអំណោយដ៏ថ្លៃថ្លា របស់ក្រុមហ៊ុន ជីហ្វ័រតិច ដែលមាន លោក អេនទ្រូ និងលោក វ៉ា សារ៉ាយ ជាតំណាងក្រុមហ៊ុនសប្បុរសជន តាមរយៈឯកឧត្តម ឧកញ៉ា ប៉ែន នួន និងក្រុមការងារចុះជួយឃុំកំពង់ប្រាសាទ ស្រុកពាមជរ។

ចំណែកលោក ផេង ហ៊ួរ ប្រធានគណៈកម្មការគណបក្សស្រុកពាមជរ ក៏បានលើកឡើងថា ឯកឧត្តម ឧកញ៉ា ប៉ែន នួន និងក្រុមការងារចុះជួយតាមមូលដ្ឋាន បានផ្តួចផ្តើមនិងគៀងគរនូវការធ្វើពិធីនេះបានប្រកបដោយជោគជ័យក្នុងពិធីចែកអំណោយដូចជា អង្ករ មី ម៉ាស់ ថវិកា ក្នុងមួយក្រួសារៗ ដែលសរុប៩០០គ្រួសារដែលកំពង់តែមានផលលំបាកនាគ្រាសម័យកូវីដនេះ សរុបជាថវិកាអស់ប្រមាណជិត៤ម៉ឺនដុល្លារអាមេរិក ។

ក្នុងពិធីចែកអំណោយនេះដែរ លោក អេនទ្រូ តំណាងក្រុមហ៊ុន ជី ហ្វ័រ តិច ក៏មានមតិសំណេះ
សំណាលចែកជូនដល់បងប្អូនប្រជាពលរដ្ឋយើងថា ការចែកទាននេះជាការងារមួយចូលរួមចំណែកនិងសង្កមដែលស្ថិតក្នុងគ្រាមួយដ៏លំបាកសម័យកូវីដ អ្វីដែលលោក អេនទ្រូ បានសន្យានិងខិតខំព្យាយាមគៀងគរសប្បុរសជននានាមកជួយបងប្អូនម្តងទៀតនាពេលឆាប់ៗ ព្រោះថាអ្វីៗដែលលោកបានធ្វើនេះជានឹកដល់អ្នកម្តាយគាត់បានប្រាប់តាំងពីគាត់នៅវ័យកុមារភាពថា ពេលកូនមានអ្វីបន្តិចបន្តួចត្រូវតែចែករំលែកដល់អ្នកដ៏ទៃនៅពេលដែលគេកំពុងត្រូវការ ជាវប្បធម៌ចែករំលែក ព្រោះពេលយើងស្លាប់ទៅមិនអាចយកទៅជាមួយបានឡើយ។

បន្ទាប់មក ឯកឧត្តម ឧកញ៉ា ប៉ែន នួន បានអញ្ជើញថ្លែងសន្ទរកថា និងមានប្រសាសន៍សំណេះ
សំណាលទៅកាន់អង្គពិធី ដោយជាកិច្ចចាប់ផ្តើម ឯកឧត្តម បានសម្តែងសេចក្តីរំភើបរីករាយ ចំពោះការចែកអំណោយ និងបានរំលឹកពីសាវតាត្រួសៗ អំពីទិដ្ឋភាពទូទៅក្នុងឃុំនានាស្ថិតក្នុងស្រុកពាមជរ ដែលមានការអភិវឌ្ឍន៍ ទាំងប្រព័ន្ធធារាសាស្រ្ត ផ្លូវថ្នល់ ដែលឯកឧត្តមបានចុះពង្រឹង រហូតដល់សព្វថ្ងៃនេះ ក្នុងនាមជាអនុប្រធានក្រុមការងារបក្សស្រុកពាមជរ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំកំពង់ប្រាសាទ ស្រុកពាមជរ ខេត្តព្រៃវែង។ ឯឧត្តម ឧកញ៉ា ក៏សំណូមពរដល់ប្រជាពលរដ្ឋ គាំទ្រនូវ
សមិទ្ធិផលដែលកើតឡើងនៅក្នុងមូលដ្ឋានទាំងមូល ជាពិសេសគាំទ្រលោកអេនទ្រូ ដែលខំប្រឹងអំពាវនាវរកសប្បុរសជន ដើម្បីជាការរួមចំណែកដ៏ធំធេងចំពោះប្រជាជនយើងក្នុងមូលដ្ឋានជាពិសេសតែម្តងគឺឃុំកំពង់ប្រាសាទ ។
ឯកឧត្តម ឧកញ៉ា ប៉ែន នួន បានអំពាវនាវឲ្យប្រជាពលរដ្ឋសូមជួយថែរក្សាសមិទ្ធិផលនានាដែលបាន
កសាងដោយឯកឧត្តមឧកញ៉ា ឬក៏បានមកពីបណ្តា សប្បុរសជននានា ដែលមាន
នៅក្នុងភូមិឃុំ មានស្រាប់ ហើយ សម្រាប់អាជ្ញាធរក្នុងមូលដ្ឋានត្រូវតែធ្វើជាគំរូល្អ ត្រូវចេះលើកទឹកចិត្តនិងបង្ហាញពីសមិទ្ធិផលពីបណ្តាសប្បុរសជន បង្ហាញដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ហើយរួមគ្នាថែរក្សាឲ្យបានល្អ។

ឯកឧត្តម ឧកញ៉ា ប៉ែន នួន បានថ្លែងអំណរគុណ និងកោតសរសើរនូវគំនិតផ្តួចផ្តើម ចំពោះ លោកអេនទ្រូ និងលោក វ៉ា សារ៉ាយ ព្រមទាំងក្រុមការងារក្រុមហ៊ុន ជី ហ្វ័រ តិច អស់លោក លោកស្រីទាំងអស់ ក្នុងការចូលរួមចែកអំណោយនេះ ពិសេសសប្បុរសជនដែលបានចូលរួមគាំទ្រផ្នែកធនធានថវិកាសរុបប្រមាណជិត២ម៉ឺនដុល្លារ និងបរិក្ខាការពារជំងឺកូវីដ១៩នេះផងដែរ។

បន្ថែមជាងនេះ ឯកឧត្តម ឧកញ៉ា ប៉ែន នួនក្នុងនាមជាប្រធានក្រុមការងារចុះជួយឃុំកំពង់ប្រាសាទ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ដល់ប្រជាពលរដ្ឋទាំងអស់ជាពិសេស បងប្អូនប្រជាពលរដ្ឋក្នុងឃុំក្រាំងតាយ៉ងទាំងមូល។ ហើយ ឯកឧត្តម ឧកញ៉ា ក៏បានផ្តាំផ្ញើបន្ថែមដល់អាជ្ញាធរក្នុងមូលដ្ឋាន ត្រូវដោះស្រាយបណ្តឹងប្រជាពលរដ្ឋទៅតាមផ្លូវច្បាប់ កុំលំអៀងត្រូវរកយុត្តិធម៌ ដើរតួនាទីជាអាណាព្យាបាលល្អរបស់ប្រជាពលរដ្ឋ ។ រាល់បណ្តឹងដែលទទួលបានពីប្រជាពលរដ្ឋត្រូវតែដោះស្រាយ មិនត្រូវផ្អឹបទុកទេ អនុវត្តន៍ ទៅតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេច តែងតែចង់ឲ្យមន្ត្រីសកម្មក្នុងការបម្រើប្រជាជន និងសូមរក្សាគម្លាត រូមគ្នាស្តាប់ការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ។
ជាចុងក្រោយ ឯកឧត្តម ឧកញ៉ា ក៏ផ្ញើរសារជូនប្រជាពលរដ្ឋនិងមន្រ្តីៗ បន្តគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេច តេជោ ហ៊ុន សែន គាំទ្រ ឯកឧត្តម ឧកញ៉ា បងប្អូនត្រូវបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសទៀត។

ជាកិច្ចបញ្ចប់នៃពិធី ឯកឧត្តម ឧកញ៉ា ប៉ែន នួន បានអញ្ជើញនិងប្រគល់អំណោយជា អង្ករ មី ម៉ាស់ ថវិកា និងសម្ភារៈបរិក្ចាពេទ្រមួយចំនួនទៀត ដែលសរុបនិងចំណាយជាថវិកាអស់ចំនួនប្រមាណជិត៤ម៉ឺនដុល្លារអាមេរិច៕

អត្ថបទដែលជាប់ទាក់ទង