សមត្ថកិច្ចចាប់​ខ្លួនកូន​​​អតីត​មេឃុំ​ ក្រោយ​ធ្វើ​សកម្ម​ភាព​ប្លន់​​​​អ្នក​លក់​​ចាប់​ហួយ​

ខេត្ត​កំពត​ ៖ ​​កម្លាំង​នគរបាល​ខេត្តកំពត ​សហការ​ជាមួយ​នគរបាល​នាយកដ្ឋាន​ រួម​ជាមួយ​នគរ​បាល​ស្រុក​កំពង់ត្រាច​ ​​​កាលពី​វេលា​ម៉ោង​០៤រសៀល​ថ្ងៃ​ទី​១២​ ខែ​វិ​ច្ចិ​កា ២០២៣ ​បានធ្វើការ​​​ឡោម​​ព​ទ្ធ័​ចាប់​​​ជន​ស​ង្ស័​យ​ម្នាក់ ក្រោយ​ជាប់​ករណី​ប្លន់​ប្រដាប់​អាវុធ​​ទៅ​លើ​ពលរដ្ឋ​ម្នាក់ជាអ្នកលក់ចាប់​ហួយ ។  ប្រភពឱ្យដឹងថា ជនសង្ស័យ​មាន​ឈ្មោះ​អេ​ង ​កុសល ​អាយុ​៣១​ឆ្នាំ ​មានទីលំនៅ​ភូមិ​ព្រៃ​តា​ព្រឹ​ត ​ជា​កូន​​ប្រុស​របស់​អតីត​មេឃុំ​ស្ដេច​គង់​ខាងលិច​ ស្រុក​បន្ទាយមាស​ ខេត្តកំពត​ ។ រី​ឯជនរងគ្រោះ​មាន​ឈ្មោះ​សៅ​ សុភ​ណ្ឌ័ ​ភេទ​ស្រី​ អាយុ​៣៤​ឆ្នាំ​ មានមុខ​របរ​លក់​ចាប់ហួយ​ រស់នៅ​ជាប់​ផ្លូវ​លេខ​31​ ស្ថិត​ក្នុងភូមិ​ដើម​ពោធិ៍ ឃុំ​អង្គ​សុ​ភី ​ស្រុក​កំពង់ត្រាច ​ដែល​សកម្មភាព​ប្លន់​កើតឡើង​កាលពី​វេលា​ម៉ោង​០៤រសៀល​​ថ្ងៃ​ទី​០៥ ​ខែ​វិ​ច្ចិ​កា ​​កន្លងមក​​ថ្មី​ៗ​នេះ ​។  ទោះ​បី​ជា​បែប​ណា​ លោក​ឧត្តមសេនីយ៍ត្រី​លក​ ញ៉ា​វ ​ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​នគរបាល​ខេត្ត​​បានឱ្យដឹង​ថា ​​​ជនសង្ស័យ​​ឈ្មោះ​អេ​ង​ កុសល ​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​លួច​មាន​ស្ថានភាព​ទ​ម្ង​ន​ទោស​ (​ប្លន់​ប្រដាប់​អាវុធ​ទៅ​លើ​ពលរដ្ឋ​លក់​ចាប់ហួយ​) នៅ​ភូមិ​ដើម​ពោធិ៍ ​ឃុំ​អង្គ​សុ​ភី ​ស្រុក​កំពង់​ត្រាច​ ។ លោក​ឧត្តមសេនីយ៍ត្រី​​​ឱ្យ​ដឹង​ទៀត​ថា​ ការ​ប្រើ​ហិង្សា​កំហែង​យក​បាន​ពី​ស្ត្រី​រង​គ្រោះ​មាន​ខ្សែ​.ក​ប្លា​​ទី​ន​ទម្ងន់​5​ជី ​និង​កងដៃ​ប្លា​​​ទីន​១​តម្លឹង​1​ជី ​និង​ចិញ្ចៀន១​វង់ ​​លុយ​៤​លាន​រៀល​ ​ទូរ​សព្ទ័​ដៃ​មួយ​គ្រឿង​។  ​លោក​ឧត្តម​សេនី​ត្រី​បាន​​​​ប្រាប់​បន្ត​ថា ​នៅមាន​គូ​កន​របស់គេ​ម្នាក់​ទៀតដែល​​កំពុង​រត់​គេច​​ខ្លួន​។ ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ​ខែ​វិ​ច្ចិ​កា នេះដែរ កម្លាំង​នគរបាល​ខេត្តកំពត​បាន​បញ្ជូន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​មាន​ទូរ​សព្ទ័​ដៃ​មួយ​គ្រឿង​របស់​ស្ត្រី​លក់​ចាប់ហួយ​ទៅ​កាន់​តុលាការ​ខេត្តកំពត​ ។   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង