រដ្ឋ Georgia ក្លាយជារដ្ឋទី៣នៅអាមេរិក ផ្អាកការចាក់វ៉ាក់សាំង Johnson & Johnson ក្រោយមានករណីប្រតិកម្
TNM(អាមេរិក) ៖ រដ្ឋ Georgia បានក្លាយជារដ្ឋទី៣នៅអាមេរិក នៅទីតាំងមួយកន្លែងក្នុងក្រុង Atlanta បន្ទាប់ពីរដ្ឋ North Carolina និង Colorado ដែលបានផ្អាកការចាក់វ៉ាក់សាំង Johnson & Johnson ក្រោយមានករណីប្រតិកម្មចំពោះអ្នកចាក់វ៉ាក់សាំងនេះ។ នេះបើយោងតាម Fox59។
នាយកដ្ឋានសុខភាពសាធារណៈនៅរដ្ឋ Georgia បានបញ្ជាក់ថា មនុស្ស៨នាក់បានជួបករណីប្រតិកម្ម កាលពីសប្តាហ៍មុន បន្ទាប់ពីចាក់វ៉ាក់សាំងនេះ។ ក្នុងនោះ ១នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និង៧នាក់ត្រូវបានបញ្ជូនឱ្យត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីពិនិត្យរួច។
យ៉ាងណាមិញ មន្រ្តីសុខាភិបាលអះអាងថា ប្រតិកម្មនេះតែងកើតឡើងជាធម្មតា ប៉ុន្តែការផ្អាកចាក់វ៉ាក់សាំងនេះ គឺដោយសារមានមនុស្សបានទទួលរងផលរំខាននេះកាន់តែច្រើនឡើង ហើយខ្លួននឹងវាយតម្លៃចំពោះករណីនេះ៕