ហ្វីលីពីន​ទទួលបាន​វ៉ាក់សាំង Sinovac បាច់​ទី​២​ដែល​បញ្ជា​ទិញ​ពីប្រទេស​ចិន​

TNM(​ម៉ានីល) ៖ ប្រទេស​ហ្វីលីពីន​កាលពី​ថ្ងៃអាទិត្យ​បានទទួល​វ៉ាក់សាំង CoronaVac បាច់​ទី​២ របស់​ក្រុមហ៊ុន Sinovac ដែល​បាន​បញ្ជា​ទិញ​ពី​ប្រទេស​ចិន​។ ​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន ស៊ិន​ហួរ​។​

​ប្រទេស​ហ្វីលីពីន​កំពុង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការចាក់​វ៉ាក់សាំង​ជូន​ដល់​ប្រជាជន​របស់ខ្លួន ខណៈដែល​ខ្លួន​កំពុង​បន្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ការកើនឡើង នៃ​ករណី​ឆ្លង​ក្នុង​សហគម​។ រដ្ឋាភិបាល​មាន​គោលបំណង​ប្រមូល​ប្រជាជន​ចាក់​ឲ្យ​បាន​រហូតដល់ ៧០​លាន​នាក់​នៅ​ឆ្នាំនេះ ដើម្បី​បង្កើត​ភាពស៊ាំ​ក្នុង​សហគមន៍​។​

​ជាមួយនឹង​ការមកដល់​នៅ​ថ្ងៃទី ២៨ ខែកុម្ភៈ​នៃ​វ៉ាក់សាំង Sinovac បានផ្តល់​ឲ្យ​ប្រទេស​ចិន​ហ្វីលីពីន​បានចាប់ផ្តើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​របស់ខ្លួន​នៅ​ថ្ងៃទី១ ខែមីនា​។​

​នាយកដ្ឋាន​សុខាភិបាល​ហ្វីលីពីន​(DOH)​បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ថា ​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៨៦៨១​ករណី ត្រូវបាន​បញ្ជាក់​នៅ​ថ្ងៃអាទិត្យ​នេះ ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​កើន​ដល់ ៨៦៤,៨៦៨​ករណី ក្នុងនោះ​ស្លាប់ ១៤,៩៤៥​នាក់ និង​ជាសះស្បើយ ៧០៣,៤០៤​នាក់​៕

អត្ថបទដែលជាប់ទាក់ទង