ក្រសួង​អប់រំ ៖ បេក្ខជនស្វៃរិន នៅ​មណ្ឌល​វិទ្យាល័យ ហ៊ុន សែន ឧត្ដរមានជ័យ​លិច មាន​បញ្ហា​ខ្សោយ​ភ្នែក​ធ្ងន់ធ្ងរ

រាជធានី​ភ្នំពេញ ៖ បេក្ខជនស្វៃរិន នៅ​មណ្ឌល​វិទ្យាល័យ ហ៊ុន សែន ឧត្ដរមានជ័យ​លិច មាន​បញ្ហា​ខ្សោយ​ភ្នែក​ធ្ងន់ធ្ងរ (២,០០០​ដឺ​ក្រេ​) គណៈមេប្រយោគ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ប្រចាំ​មណ្ឌល​សម្រេច​ប្រគល់​ប្រធាន​វិញ្ញាសា ជូន​បេក្ខជន​អាន ។  បើ​តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹង​ថា មាន​បេក្ខជន​មាន​បញ្ហា​សុខភាព ក្នុង​អំឡុង​ដំណើរ​សំ​ណេ​រការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​ព្រឹក​ថ្ងៃ​ទី​មួយ​នេះ មាន​បេក្ខជន​មួយ​ចំនួន មាន​បញ្ហា​សុខភាព នៅ​ក្នុង​ដំណើរ​សំ​ណេ​រការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៖ ០៦ វិច្ឆិកា ២០២៣ ។  ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​បាន​ឲ្យ​ដឹង​ថា មាន​បេ​ក្ខ​នារី នៅ​វិ​ទ្យ​ល័យ​ទួល​ទំពូង គាត់​មាន​ជំងឺគ្រុនឈាម មិន​ទាន់​ជា​។ ចំណាត់ការ​របស់​ប្រធាន​មណ្ឌល​ឲ្យ​គាត់​មក​ប្រឡង​នៅ​បន្ទប់​ដាច់​ដោយឡែក ។ ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​អប់រំ​ក៏​ជំរុញ​លើក​ចិត្ត​ឱ្យ​បេក្ខជន​ប្រឡង​ទាំងអស់ ត្រូវ​ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ សម្រាក និង​បរិភោគ​អាហារ​ឱ្យ​បាន​គ្រប់គ្រាន់ ប្រកបដោយ​អនាម័យ ដើម្បី​ទទួល បាន​លទ្ធផល​ល្អ​ប្រសើរ ក្នុង​ការ​ប្រឡង ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង