លោក អ៉ឹង ស៊ីវឈន់ អគ្គនាយកប្រូវីដាទឹកស្ព្រីងបូកគោ បាននាំយកអំណោយប្រគេនដល់ព្រះសង្ឍ

ខេត្តកំពង់ឆ្នាំង ៖កាលពីថ្ងៃសុក្រ ៥ រោច ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក អ៉ឹង ស៊ីវឈន់ អគ្គនាយកប្រូវីដាទឹកស្ព្រីងបូកគោ មានទឹកចិត្តសទ្ធាជ្រះថ្លាបាននាំនូវ ទឹកស្រ្ពីងប្រូវីដា ចំនួន ១០០កេស ដើម្បីប្រគេន ព្រះថេរធម្ម វន វាសី ចន្ទមុនី ដែលគង់នៅវត្តចន្ទប្បជោត្តនារាម ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ។  សូមរម្លឹកផងដែរ សកម្មភាពរបស់លោក អ៉ឹង ស៊ីវឈន់ តែងតែចូលរួមចំណែកកិច្ចការសង្គមទាំងអាណាចក្រពុទ្ធចក្រ ជាពិសេសនាពេលថ្មីនេះឃើញថាព្រឹត្តិការណ៍អាស៊ីហ្គាមដែលប្រារព្ធនៅពហុកីឡាដ្ឋានតេជោ ក៏ឃើញថាទឹកប្រូវីដាចូលរួមឧបត្ថម្ភខ្លះៗផងដែរ ដែលជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលគាំទ្រផលិតផលក្នុងស្រុកដើម្បីបង្ហាញជូនដល់ភ្ញៀវជាតិនិងអន្តរជាតិនាពេលកន្លងទៅ។ ទឹកស្រ្ពីងប្រូវីដា ជាជម្រើសដ៏ល្អបំផុតក្នុងការយកទៅសូមព្រះអង្គប្រសិទ្ធី  អត្ថប្រយោជន៍ប្រូវីដាទឹកស្រ្ពីងបូកគោ៖   ជាផលិតផលរបស់ខ្មែរដែលផលិតដោយស្នាដៃកូនខ្មែរ។   ជាទឹកដែលយកចេញពីប្រភពទឹកធម្មជាតិនៃជួរភ្នំបូកគោស្ថិតនៅក្នុងខេត្តកំពត។  មានរសជាតិផ្អែមស្រទន់ស្រស់ស្រាយបែបធម្មជាតិពិតៗ។   ផ្ទុកទៅដោយសារធាតុរ៉ែជាច្រើនប្រភេទដូចជា សូដ្យូម ប៉ូតាស្យូម កាល់ស្យូម និងមីទ្រីត ជាដើម។  ផលិតទៅតាមស្តង់ដារអន្តរជាតិ ដោយឆ្លងកាត់ប្រព័ន្ធចម្រុះមីក្រូវៃឆ្លាត (Smart Micro Filter) ពីសហរដ្ឋអាមេរិក៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង