ព័ត៌មានជាតិបទល្មើសដាក់ឧបករណ៍នេសាទខុសច្បាប់ “បរណរ៉ាវ” រាប់សិបគីឡូម៉ែត្រ ពលរដ្ឋស្នើអាជ្ញាធរចុះបង្រ្កាប
ឧបករណ៍នេសាទខុសច្បាប់លើផ្ទៃបឹងទន្លេសាបរាប់សិបគីឡូម៉ែត្រ ត្រូវបានប្រជាពលរដ្ឋលួចថតបានកាលពីព្រឹកថ្ងៃទី២៦ខែតុលា ខណះឈ្មួញបានហាមពលរដ្ឋមិនឲ្យរាយមង សន្ទូច ដាក់ បង្កៃ និងរ៉ាវ ខ្យងនៅទីនោះដើម្បីធ្វើម្ហូបអាហារប្រចាំថ្ងៃក្នុងគ្រួសារ ដែលជាមុខរបរបន្ទាប់បន្សំជាទម្លាប់ដូចរាល់ឆ្នាំ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ឧបករណ៍នេសាទខុសច្បាប់ប្រភេទ “បរណរ៉ាវ” ដែលពួកគាត់បានថតនេះស្ថិតនៅចំណុចខាងលិចបឹងអាកក់នៅខាងជើងផ្ទះប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រ អន្លងទោល ភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង និងបានហាមប្រាមប្រជាពលរដ្ឋមិនឱ្យដាក់មង រាយសន្ទូច និងចាប់ខ្យងនៅក្បែរហ្នឹងទៀត។ ពាក់ព័ន្ធករណីខាងលើនេះ លោក រដ្ឋា មន្ត្រីជលផលស្រុក កម្ពុជាថ្មីមិនអាចសុំការបំភ្លឺបានថាយ៉ាងណានោះទេ។ដោយឡែកលោកអភិបាលស្រុកសង្កែប្រាប់ថា ទើបបានទទួលព័ត៌មាននេះ ហើយលោកថាបានសុំឲ្យខាងមន្ត្រីជលផលចុះពិនិត្យ នឹងរៀបចំផែនការចុះបង្ក្រាប។ ចំណែកលោក ជួង សុភា នាយខ័ណ្ឌរដ្ឋបាលជលផលខេត្ត បានប្រាប់ យ៉ាងខ្លីថា ចាំលោកប្រាប់ឲ្យមន្ត្រីចុះពិនិត្យមើល ជុំវិញករណីបទល្មើសខាងលើនេះ៕