​ក្រុមយុវជនតែងអុកឡុ.ក​តាមភូមិបង្ក​ការភ័.យខ្លាចដល់ពលរដ្ឋ ត្រូវកម្លាំងសមត្ថកិច្ច​ចុះ​បង្ក្រាបបាន​ហើយ​

ខេត្តស្វាយរៀង​ ៖​ យុវជន​​២​ក្រុម ប្រដាប់​ដោយ​កាំបិ.ត និង​​ដា.វ​សាម៉ូ​រ៉ៃមាន​គ្នា​​សរុប​៩​នាក់​ដេញ​កា.ប់​ប្រហារ​គ្នា​យ៉ាង​សាហា.វ​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័.យ​ខ្លា.ច ដែល​តែងតែ​ជិះ​ម៉ូតូ និង​ដើរ​អុកឡុក​តាម​ភូមិ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយ​បារ​ម្ភ​នោះ​ត្រូវ​សមត្ថកិច្ច​ចុះ​បង្ក្រាប និង​​បញ្ជូន​មក​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ហើយ ​កាលពី​​ថ្ងៃ​ទី​២៦ ​តុលា​ ​ឆ្នាំ​២០២៣​។
បើ​តាម​មន្ត្រី​នគ​បាល​ការិយាល័យ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្តន៍​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់ របស់​លោក​ឧត្ដមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​បាល​ខេត្ត ក្នុង​ការ​ចូលរួម​ទប់ស្កាត់​​ក្រុមយុវជន​អុកឡុក​ក្នុង​មូលដ្ឋាន និង​ចូលរួម​អនុវត្ត​គោលនយោ​បាយ ភូមិ​-​ឃុំ-​សង្កាត់​មាន​សុវត្ថិភាព នៅ​យប់​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៣ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​បា​វិត បាន​ចេញ​ល្បាត ចល័ត​នៅ​ក្នុង​មូលដ្ឋាន បាន​ប្រទះ​ឃើ​​ញ​​​យុវជន​​ចំនួន២​ក្រុម កំពុង​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ដេញ​កា.ប់​គ្នា ក្នុងភូមិ​សាស្ត្រ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ភ្លាម​ៗ​នោះ​កម្លាំង​អធិការដ្ឋាន​នគរ​បាល​ក្រុង​បា​វិត បាន​ឃាត់ខ្លួន​ក្រុម​​យុវជន​​បាន​ចំនួន៩​នាក់ ព្រមទាំង​ដកហូត​វត្ថុ​តាង​រួម​មាន ម៉ូតូ៣​គ្រឿង និង​ដា.វ២​ដើ​ម​។ បច្ចុប្បន្ន ​ក្រុមយុវជន​​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

អត្ថបទដែលជាប់ទាក់ទង