អភិបាលខណ្ឌច្បារអំពៅរំលឹកមន្ត្រីគ្រប់ជាន់ថ្នាក់ត្រូវដោះស្រាយបញ្ហាជូនពលរដ្ឋតាមដែលអាចធ្វើទៅបាន
រាជធានីភ្នំពេញ ៖ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានក្រើនរំលឹកដល់មន្ត្រីគ្រប់ជាន់ថ្នាក់ត្រូវក្តាប់គ្រប់បញ្ហាដែលបងប្អូនកំពុងជួបការលំបាក និងចុះជួយដំណោះស្រាយគ្រប់វិធី ដែលអាចធ្វើទៅបាន ដើម្បីជួយបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ។ ជាក់ស្តែង លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំក្រុមការងារជាប្រចាំ ដើម្បីចុះពិនិត្យដាក់គ្រឿងចក្រ និងម៉ាស៊ីនបូមទឹក ដើម្បីកាយ និងបូមទឹកចេញពីលំនៅឋានរបស់បងប្អូន ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកភ្លៀង ស្ថិតនៅភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ សូមបញ្ជាក់ថា ក្រោយពីមានភ្លៀងធ្លាក់ខ្លាំងដល់កម្រិតលើគោលដៅជាច្រើន កាលពីយប់ថ្ងៃទី១៦ ខែតុលា រហូតមកដល់ថ្ងៃទី២០ ខែតុលា ២០២៣ ទឹកហាក់មានការថមថយបន្តិចហើយ ក្នុងជំនន់ទឹកភ្លៀងនេះដែរបានធ្វើឱ្យស្ថានភាពទឹកភ្លៀងជន់លិចតំបន់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកភ្លៀង ៕ សម្រួលដោយ ទៀង បុណ្ណរី