ឯកឧត្តម ម៉ែន វិបុល អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនអតីតយុទ្ធជនខេត្ត

TNM(ខេត្តស្វាយរៀង) ៖ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្វាយរៀងនារសៀលថ្ងៃសុក្រ១២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ បានអញ្ជើញចូលរួមក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់បងប្អូនសមាជិកសមាគមអតីតយុទ្ធជនទូទាំងខេត្តស្វាយរៀង ស្ថិតក្រោមអធិបតីភាពឯកឧត្តមចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម ឯក ក្រិត្យ រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងជាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា។

មានវត្តមានអញ្ជើញចូលរួមក្នុងឱកាសនោះមាន ៖ ឯកឧត្តមអភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្ត ព្រមទាំងសមាជិកអតីយុទ្ធជន និងលោកគ្រូ អ្នកគ្រូពេទ្យជួរមុខមួយចំនួនទៀត។

សូមជម្រាបជូនថា សមាជិកអតីតយុទ្ធជនខេត្តស្វាយរៀង ដែលទទួលបានការចាក់វ៉ាក់សាំងការពារជំងឹកូវីដ១៩ នាពេលនេះមានចំនួន ២៩០៧ នាក់៕

អត្ថបទដែលជាប់ទាក់ទង