ហាមពលរដ្ឋចូលនេសាទនៅអន្លុងអភិរក្សចំនួន ៧៩ កន្លែងតាមដងទន្លេមេគង្គ
អន្លុងអភិរក្សធនធានមច្ឆជាតិនៅតាមដងទន្លេមេគងលើចំនួន ៧៩ កន្លែង ចាប់ពីព្រុំប្រទល់ខេត្តក្រចេះ ទៅដល់ភូមិកោះ ល្ងក្នុងឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ទោះជាដល់រដូវបើកនេសាទក៏ដោយត្រូវហាមដាច់ខាតការចូលធ្វើការនេសាទដោយខុសច្បាប់។ លោក ស្រី សំវិចិត្រ ប្រធានខណ្ឌជលផលស្ទឹងត្រែងបានបញ្ចាក់ថា៖ ការហាមប្រាមបែបនេះ មានគោលបំណងថែរជីវិតត្រីមេពូជធំៗដែលកំពូងរស់នៅ ព្រោះវា និងបន្តពូជពង្ស ពងកូនឱ្យសម្បូរបែបឡើងវិញ ព្រោះកាលពីដើមខែតុលាយើងរកឃើញត្រីមេពូជមួយប្រភេទឈ្មោះត្រីប៉ាកាណាកមានទម្ងន់ជាង៥គីឡូក្រាម ដែលជាប្រភេទត្រីកំពុងរង និងការផុតពូជផងដែរ។ លោកបន្តថា៖ នៅតាមអន្លុងហាមឃាត់ទាំងនេះបងប្អូនអ្នកនេសាទមានតួនាទីជួយការពារព្រោះវាជាធនធានរបស់យើងទាំងអស់គ្នា សូមកុំចូលទៅនេសាទ ហើយបែរមកជួយរាយការណ៍ពីបទល្មើសមកមន្ត្រីជំនាញផងប្រសិនបើជួបប្រទះ សូមបងប្អូនកុំទៅនេសាទនៅក្នុងកន្លែងអភិរក្សឬក៏អន្លង់អភិរក្សនិងតំបន់ហាមឃាត់ផ្សេងៗទៀត។ ទោះជាឧបករណ៍ជាប្រភេទលក្ខណៈគ្រួសារក្តីក៏នៅតែខុសច្បាប់ដែរ ក្នុងករណីដែលបងប្អូននៅតែបន្តការនេសាទ នៅកន្លែងហាមឃាត់គឺកម្លាំងខណ្ឌរដ្ឋបាលជលផលក៏ដូចជាកម្លាំងឆ្នាំទន្លេ ឬក៏បរិស្ថានុរក្ស និងកម្លាំងសហគមន៍និងធ្វើការដកហូត យកឧបករណ៍ទាំងអស់នោះ រួមផ្សំនឹងមធ្យោបាយផង ដើម្បីរក្សាទុកបណ្ដោះអាសន្ន ឬក៏បំផ្លាញចោលនូវវត្ថុតាងមួយចំនួនដែលបង្កផលប៉ះពាល់ដល់ធនធានជលផល។ លោក ជួប ផល្លា ប្រធានប្រចាំស្នាក់ការកំបោរ អភិរក្សត្រីមេពូជ ទន្លេមេគង្គលើបានបញ្ជាក់ថា៖ក្នុងរយៈពេល១៥០ថ្ងៃកន្លងមកកម្លាំងចម្រុះបានបើកយុទ្ធនាការការពារត្រីមេពូជ ក្នុងរដូវបិទនេសាទ ឆ្នាំ២០២៣បង្ក្រាបបទល្មើសឆក់បានចំនូន៤ករណី និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្នុងនោះបញ្ជូនជនសង្ស័យចំនួន ០៣នាក់ ទៅពន្ធនាគារ និងម្នាក់គេចខ្លួន។ លោកបន្តថា ជាមួយគ្នានេះបានដកហូតវត្ថុតាំងពីបទល្មើសមាន ទូកម៉ាស៊ីនចំននួន ០៤គ្រឿង, ថ្នងដងត្រី ០៤គ្រឿង, ក្បាលឆក់ ០៣គ្រឿង និងអាគុយ ០១គ្រឿង។ គួរំលឹកដែរថា៖ ក្នុងរដូវបិទនេសាទ១៥០ថ្ងៃខណ្ឌជលផល ដកហូតបាន ប្រវែង ៣៦.៩៤០ម៉ែត្រ, សន្ទូចរនង ចំនួន ៦.៨៩៨ផ្លែ និងលូស្បៃមុងប្រវែង ៥០០ម៉ែត្រ។ អាជ្ញាធរបានអប់រំប្រជានេសាទដាក់មងបណ្តែត ក្នុងអន្លុងអភិរក្សបានចំនួន ២១១ នាក់ និងឱ្យធ្វើកិច្ចសន្យាបានចំនួន ៥៦នាក់ និងអាជីវករប្រមូលទិញត្រី ដែលបានពីការនេសាទខុសច្បាប់ ឬប្រើឧបករណ៍ខុសច្បាប់បានចំនួន ០៨នាក់។ សូមបញ្ជាក់ថា៖កន្លែងអភិរក្សធនធានជលផល នៅទន្លេមេគង្គលើក្នុងខេត្តស្ទឹងត្រែង ក្នុងអន្លុងទាំង ៧៩ កន្លែង មន្ត្រីខណ្ឌជលផលបានបោះពោងបាន ១៦កន្លែង ស្មើនឹង ៥៧ ពោង និងបោះបង្គោលព្រំប្រទល់កន្លែងអភិរក្សជលផលចំនួន ០១ បង្គោលបន្ថែមទៀត ដើម្បីធ្វើជាសញ្ញាហាមឃាត់៕ សម្រួលដោយ ទៀង បុណ្ណរី